មនុស្សដែលគួរនៅក្បែរ ១- មនុស្សដែលមានចិត្តគំនិតល្អ គំនិតវិជ្ជមាន គំនិតទូលំទូលាយ ...

C
#មនុស្សដែលគួរនៅក្បែរ

១- មនុស្សដែលមានចិត្តគំនិតល្អ គំនិតវិជ្ជមាន គំនិតទូលំទូលាយ ចេះគិតគូរបានល្អិនល្អន់។

២- មនុស្សដែលចេះលើកទឹកចិត្ត ចេះបំផុសគំនិត ចេះយល់ចិត្ត ចេះដឹងសុខទុក្ខអ្នកដទៃ។

៣- មនុស្សដែលចង់ចេះចង់ដឹង មានគំនិតចង់អភិវឌ្ឍខ្លួន ចេះចែករំលែកចំណេះដឹង និងចង្អុលបង្ហាញចំណុចល្អដើម្បីបណ្តុះសមត្ថភាព។

៤- មនុស្សដែលមានភាពស្មោះត្រង់ មិនមានចិត្តពិសពុល មានសេចក្តីស្រលាញ់ស្មោះស្មគ្រ និងមិនមានកលល្បិចអាក្រក់។

៥- មនុស្សដែលមានការព្យាយាម តស៊ូប្រឹងប្រែង ឧស្សាហ៍ និងម៉ឺងម៉ាត់ចំពោះការងារ។

អត្ថបទ៖ Millionaire Idea-គំនិតសេដ្ឋី

Comments