ស្វែងយល់អំពីជំនាន់ទាំង៣ នៃអ៊ីនធើណេត (Web1.0 / Web2.0 / Web3.0)

C
ស្វែងយល់អំពីជំនាន់ទាំង៣ នៃអ៊ីនធើណេត
(Web1.0 / Web2.0 / Web3.0)
‐-------------------------------------------
-Web 1.0 ជាជំនាន់ទី១នៃ អ៊ីនធើណេត នៅកំឡុងឆ្នាំ ១៩៩១ ដល់ ២០០៤ ដែលកាលនោះវេបសាយជាទូទៅ គ្រាន់តែជាផ្ទាំងព័ត៌មាន ជាកន្លែងដែលមនុស្សភាគច្រើនបំផុតគឺជាអ្នកប្រើប្រាស់ព័ត៌មាន គេនាំគ្នាចូលទៅអានព័ត៌មាន មនុស្សស្គាល់អ៊ីនធើណេត តែអ៊ីនធើណេតមិនស្គាល់មនុស្សទេ

-Web 2.0 រាប់ចាប់ពីឆ្នាំ២០០៤ មកទល់បច្ចុប្បន្ន គឺឈលើគំនិតដែលវេបសាយគេច្រើនហៅថាជា Platform ដោយផ្តោតលើមាតាការដែលត្រូវបានបង្កើតឡើងដោយអ្នកប្រើប្រាស់ ដែលគេបានបង្ហោះទៅលើបណ្តាញសង្គម
វាជាជំនាន់ដែលអ៊ីនធើណេតស្គាល់មនុស្សម្តង ហើយអ៊ីនធើណេតក៏ចេះប្រើទិន្នន័យរបស់មនុស្ស អ៊ីនធើណេតស្គាល់ចរិតមនុស្ស មនុស្សចាប់ផ្តើមទទួលបាន ឬមើលឃើញអ្វីៗ ទៅតាមឥរិយាបទនៃការប្រើប្រាស់របស់ខ្លួន ។ មនុស្សខ្លះរកចំណូលបានពីអ៊ីនធើណេត ហើយអ៊ីនធើណេតក៏ទាញចំណូលបានពីមនុស្សដែរ។ រឿងមួយដែល យើងគួរដឹងគឺ Web 2.0 ត្រូវបានកាន់កាប់ដោយក្រុមហ៊ុនយក្សមួយចំនួនដូចជា Amazon, Apple, Meta, Microsoft និង Google ជាដើម។

-Web 3.0 គឺជាបដិវត្តអ៊ីនធើណេតជំនាន់ថ្មីដែលវាដំណើរការនៅលើបច្ចេកវិទ្យា Blockchain ដែលភាសាមួយទៀតគេហៅថា Decetralized Web ហើយសេដ្ឋកិច្ចរបស់វាដំណើរការទៅបានដោយប្រើគ្រីបតូ គំនិតនេះបានផុសឡើងនិងចងដោយបច្ចេកវិជ្ជា Blockchain ដោយសហស្ថាបនិកកាក់ Ethereum ម្នាក់ឈ្មោះ Gavin Wood កាលពីឆ្នាំ ២០១៤ ហើយវាមកចាប់ផ្តើមល្បីល្បាញនៅឆ្នាំ ២០២១ នៅពេលដែលវិស័យគ្រីបតូក៏បានរីកផុលផុសឡើង។ តាមពិតគំនិតនៃ Web 3.0 មានគ្រឹះចេញពីគំនិតរបស់លោក Tim Berners Lee ដែលលោករកឃើញកាលពីឆ្នាំ ១៩៩៩ ដែលលោកដាក់ឈ្មោះថា Samantic Web ។

Comments