មកនេះស្រីតូច មីងផ្ដាំ!
ជៀសបានជៀស បុរសដ្រាម៉ា Status Caption Share លិច Share កើត ដូចទំនេរជ្រុល តែអារឿងទន់ជ្រាយ រឿងស្រឡាញ់ រឿង ក្រាស់ស្និត រឿងរង់ចាំអីនេះ ដល់មែនទែន ទៅ កម្រណាស់ដែលបានការបានប្រយោជន៍ បើថាសាហាវក៏សាហាវលើស។
ចាំណានាងតូចច្រម៉ក់ បុរសដែលគេត្រឹមត្រូវពេញលក្ខណ: បើគេស្រឡាញ់ពិត ហើយប៉ះនារីនោះជានារីល្អ មានត្រកូល មានរបងផៅពង្សផងនោះ គេអត់ចំណាយពេលចែប៉ប្រែនាំខាតយសទេ គេនឹងមានរបៀបត្រឹមត្រូវក្នុងការដែលឱ្យនាងតូច ស្វែងយល់ពីគេតាមសម្រួល។ គេលើកតម្លៃនាងតូច ដោយឱ្យតម្លៃខ្លួនឯង គេផ្ដល់កិត្តិយសដល់នាងតូច ដោយលើកកម្ពស់កិត្តិយសខ្លួនឯងឱ្យស័ក្តិសម។ បើគេចង់ប្រជែងយកនាងជាគូ គេក៏គង់ប្រជែងដោយសមត្ថភាព ភាពលេចធ្លោ សីលធម៌ និងពេលវេលា។
គេមិនចំណាយពេលសម្ដែងខ្លួន ជាជនកម្សោយអសមត្ថភាព ខ្សោយបញ្ញា តែគេប្រើពេលអភិវឌ្ឈខ្លួន ក្លាយជាទីគួរពុំនាក់។ គេមិនប្រើStatus Caption លិចកើច តែពេលជួបគ្រោះភ័
យអាសន្ន ឬត្រូវការពុំនាក់អាស្រ័យ គេក៏លេចមុខមកជាជំនួយ ជាមួយនឹងសមត្ថភាពគ្រប់គ្រាន់។ គេក៏មិនដ្រាម៉ាតាមបណ្ដាញសង្គម ឱ្យនាងតូចជ្រើមជ្រួល ឬអាណិតក្នុងក្ដីអប្រាជ្ញា តែគេប្រើពេលពិសោធឱ្យនាងតូចយល់ថា គេពិតជាស្រឡាញ់ពិត ជាមួយទំនួលខុសត្រូវច្បាស់លាស់។ គេប្រកាន់ភ្ជាប់ការគោរពឱ្យតម្លៃ ពោលគឺមិនរំលងមេបាចាស់ទុំ និងជញ្ជាំងវប្បធម៌ គេធ្វើឱ្យនាងតូចមានមោទកភាព ហើយយល់ដោយបញ្ញា ថាគេនោះពិតស័ក្តិសមនឹងឱ្យនាងតូចទទួលយកគេជាគូជីវិតតទៅ។
ចាំណាស្រីតូច ក្ដីស្រឡាញ់ដែលប្រើអារម្មណ៍តែម្យ៉ាង វានៅទន់ខ្សោយណាស់។ ព្រោះអារម្មណ៍កើតពីការប៉ះទង្គិច ៥ មានរូប ក្លិន សំឡេង រស និងធម្មារម្មណ៍ វាឥតទៀងទាត់ឋិតស្ថេរទេ កាលបើគ្មានរបៀបអប់រំចិត្ត។ វាងាយណាយ ងាយសាប ងាយធុញទ្រាញ់ទ្រលាន់ ងាយជ្រើមជ្រួលផ្ដេកផ្ដួលទៅតាមខណ:។ ចូរស្រីតូចប្រើបញ្ញា និងពេលវេលា អង្គេត ថ្លឹងថ្លែងពីសមត្ថភាព បញ្ញា និងរបៀបអប់រំចិត្តរបស់គេ ក្រៅតែពី "ស្រឡាញ់ និងចង់បាន"៕
រក្សាសិទ្ធិដោយ: ស្នង នេត្រា
Pic: Pinterest

