កណ្តុរស៊ីអង្ករមនុស្ស មនុស្សថាវាជាចោរ! ....

C
-កណ្តុរស៊ីអង្ករមនុស្ស មនុស្សថាវាជាចោរ!
-មនុស្សយកទឹកឃ្មុំរបស់សត្វឃ្មុំ តែនិយាយថាខ្លួនឯងជាមនុស្សឧស្សាហ៍!
-ពស់មិនដឹងថាខ្លួនឯងមានពិស មនុស្សក៏មិនដឹងថាខ្លួនមានកំហុស!
-របស់ណាដែលមានប្រយោជន៍សម្រាប់យើង យើងហៅវាថាជារឿងល្អ, របស់ណាគ្មានប្រយោជន៍សម្រាប់យើង យើងហៅវាថាជារឿងឥតបានការ!
-ពេលដើរលើផ្លូវថ្នល់ យើងមិនចូលចិត្តអ្នកបើកឡាន, ពេលបើកឡាន យើងមិនចូលចិត្តអ្នកដើរលើផ្លូវ!
-ពេលធ្វើការអោយគេ មានអារម្មណ៍ថា ថៅកែប្រើអំណាចមកលើអ្នក, ពេលក្លាយជាថៅកែ អ្នកមានអារម្មណ៍ថាបុគ្គលិកមិនទទួលខុសត្រូវ ធ្វើការមិនមានប្រសិទ្ធភាព!
-ពេលអ្នកជាអតិថិជន អ្នកគិតថាអ្នកលក់ផ្តាច់ការ, ពេលអ្នកជាអ្នកលក់ អ្នកមានអារម្មណ៍ថា អតិថិជនសូញសាញច្រើន!

តាមពិតទៅ “យើងទាំងអស់គ្នាមិនខុសទេ” រឿងដែលខុសគឺ ពួកយើងឈរនៅចំណុចខុសគ្នា!
ដូច្នេះត្រូវនិងខុស គ្មានអ្វីជាគោលអោយច្បាស់លាស់ទេ គិតខុសគ្នា ការមើលឃើញបញ្ហាក៏ខុសគ្នា ការសម្រេចចិត្តក៏ខុសគ្នា!
ដូច្នេះគ្រប់យ៉ាងក្នុងលោកនេះ គ្មានពាក្យថាឥតខ្ចោះនោះទេ វាអាស្រ័យលើការគិត និងការធ្វើរៀងៗខ្លួនតែប៉ុណ្ណោះ!

(សំណេរ របស់ ឯកឧត្តម នង ពិសិដ្ឋ)

Comments