😊ធ្វើចិត្តឱ្យស្ងប់ចំពោះអ្វីដែលត្រូវកើតឡើងនៅពេលខាងមុខ
កំលុងពេលដែលយើងដើរកាត់ស្រទាប់អព្ទ យើងនឹងមើលឃើញខាងមុខម្តងបន្តិចៗ។ ចំណែកឯខាងក្រោយរបស់យើងនឹងរលុបបាត់ម្តងបន្តិចៗដូចគ្នា។ អ្វីដែលនឹងបង្ហាញនៅខាងមុខយើងគឺជាអ្វីដែលយើងមិនដឹង ដូច្នេះ យើងត្រូវធ្វើចិត្តដើម្បីទទួលយកអ្វីដែលកំពុងនឹងកើតឡើងនៅពេលខាងមុខ។ នៅពេលដែលអ្នកកាន់តែដើរ ផ្លូវនៅខាងមុខនឹងបង្ហាញខ្លួនកាន់តែច្បាស់ ដូច្នេះ ចូរធ្វើចិត្តឱ្យស្ងប់ដើម្បីប្រឈមនឹងរឿងដែលត្រូវកើតឡើង។ នៅពេលដែលអ្នកធ្វើចិត្តបាន ស្ងប់និងមានសតិហើយ បញ្ហានឹងត្រូវបានដោះស្រាយ។
ដកស្រង់ចេញពីសៀវភៅ មេរៀនបង្កើនគុណភាពជីវិត
ចេញផ្សាយក្នុងពេលឆាប់ៗនេះ.....
ដោយ៖ ក្រុមអ្នករៀបរៀងរបស់គ្រឹះស្ថានហាតប៊ុក
© គ្រឹះស្ថានហាតប៊ុក
រូបភាព៖ pixabay.com

