ទម្លាប់មនុស្សប្រុសត្រូវមាន 1 ឆ្នាំក្រោយ ប្តូរព្រេងវាសនា 

C
🎱 ទម្លាប់មនុស្សប្រុសត្រូវមាន 1 ឆ្នាំក្រោយ ប្តូរព្រេងវាសនា 

1- រៀន 
មួយថ្ងៃអានសៀវភៅអោយបាន 30 នាទី មនុស្សប្រុសដែលមានចំណេះក្នុងខ្លួន ទៅណាក៏មិនដាច់ពោះស្លាប់ដែរ 

2- ដេកអោយស្កប់ 
ដេកម៉ោងប៉ុន្មានក៏បានដែរ តែត្រូវតែដេកអោយស្កប់ ដេកអោយទៀង ទើបមានថាមពលធ្វើការ

3- ហាត់ប្រាណ 
បើមិនបានទៅក្លឹបហាត់ប្រាណ ក៏ពេលបាយហើយដើរអោយបាន 100 ជំហានដែរ ហាត់ប្រាណធ្វើអោយយើងមានអារម្មណ៍ល្អ 

4- មានប្រភពចំណូលពីរយ៉ាងតិច 
ទោះបីពេលនេះកំពុងធ្វើការអោយគេក៏ដោយ ក៏ត្រូវឆ្លៀតរកលុយខាងក្រៅដែរ ធ្វើអ្វីក៏បានដែរ អោយតែខ្លួនចេះ 

5- ហូបចុកអោយល្អ 
កុំកំណាញ់នឹងខ្លួនឯង ញ៊ាំអោយឆ្ងាញ់ ញ៊ាំអោយមានជីវជាតិ ញ៊ាំឆ្ងាញ់ធ្វើអោយយើងមានកម្លាំងធ្វើការ និងឈ្លាសវៃ 

6- រក្សាគ្រួសារ 
តេទៅអ្នកផ្ទះ នាំបងប្អូនដើរលេង ធ្វើបុណ្យទាន់ខែភ្លឺ

7- មានថាមពលវិជ្ជមាន 
មានរឿងអីកើតឡើងក៏ដោយ ត្រូវ គិតល្អជានិច្ច រៀនទប់កំហឹង និងធ្វើជាមនុស្សគួរអោយគេរាប់អាន 

8- មានគោលដៅ 
តូចក៏ដោយ ធំក៏ដោយត្រូវតែមានគោលដៅក្នុងខ្លួន មនុស្សប្រុសដែលគ្មានគោលដៅ មិនគួរអោយស្រលាញ់ទេ 

អភិវឌ្ឍខ្លួនជាមួយខ្ញុំ https://bit.ly/3NmrKwg

Comments