*យល់ដឹង...ផ្តើមនិងផ្តោតលើអ្វីដែលអ្នកមាន
អ្វីៗផ្សេងទៀតនឹងមកតាមក្រោយ...
Rhea Bullos ដែលជាអត្តពលិក មានអាយុ 11 ឆ្នាំមកពីប្រទេសហ្វីលីពីនបានផ្ទុះភាពល្បីល្បាញឡើង
បន្ទាប់ពីនាងបានប្រកួតប្រជែងក្នុងការប្រកួតរត់អន្តរសាលាក្នុងស្រុកមួយ
Bullos បានឈ្នះមេដាយមាសចំនួនបីក្នុងវិញ្ញាសា 400 ម៉ែត្រ 800 ម៉ែត្រ និង 1,500 ម៉ែត្រ។
ក្មេងស្រីនេះបានល្បីល្បាញមិនត្រឹមតែដោយសារតែនាងយកឈ្នះប៉ុណ្ណោះទេ!
ប៉ុន្តែដោយសារតែនាងមិនមានស្បែកជើងរត់ហើយសម្រេចចិត្តប្រើបង់រុំជាស្បែកជើងក្នុងការរត់ប្រណាំ។
ដោយមិនបានខ្វល់ខ្វាយអ្វីច្រើនឡើយ ព្រោះគោលដៅរបស់នាងគឺជាការរត់ប្រណាំឲ្យឈ្នះ នាងមិនបានផ្តោត
លើអ្វីផ្សេងឡើយ។
គតិអប់រំ៖ នៅក្នុងជីវិតនេះអ្នកខ្លះដល់តែមានអ្វីគ្រប់យ៉ាងសិនបានហ៊ានចាប់ផ្តើម ហើយក៏រង់ចាំរហូតទៅ!
ប៉ុន្តែបើយើងក្រឡេកមកមើលពីក្មេងស្រីនេះវិញ នាងមិនបានផ្តោតលើស្បែកជើងដែលនាងគ្មាននោះទេ
ប្រាកដណាស់ នាងផ្តោតតែលើការប្រើប្រាស់អ្វីដែលនាងមានប៉ុណ្តោះ ដែលទាំងអស់នេះហើយ
បានបើកឱកាសជាច្រើនទៀតដល់រូបនាង។ ខណ:ពេលដែលមនុស្សជាច្រើននាក់មិនបានចូលរួមទេ
ដោយសារខ្លាចអ្នករត់ប្រណាំងឬអ្នកទស្សនាផ្សេងទៀតមើលនិងនិយាយដើមអំពីគេ ហើយក៏បានខកខានឱកាស
ដែលនឹងធ្វើឱ្យជីវិតរបស់គេប្រសើរឡើង។
ឈប់ផ្តោតលើរបៀបដែលអ្នកផ្សេងទៀតបានចាប់ផ្តើមទៅ ហើយចាប់ផ្តើមប្រើអ្វីដែលអ្នកមាន។
ដូចដែលលោក Napoleon Hill បាននិយាយថា៖
"កុំរង់ចាំ ពេលវេលានឹងមិនដែល 'ត្រឹមត្រូវល្អឥតខ្ជោះទេ។' ចាប់ផ្តើមពីកន្លែងដែលអ្នកឈរទៅ
ហើយធ្វើការជាមួយរបស់ឬអ្វីណាក៏ដោយ ដែលអ្នកអាចមានតាមការបញ្ជារបស់អ្នក
នោះរបស់ល្អជាងនឹងត្រូវបានរកឃើញនៅពេលអ្នកកំពុងដំណើរការនោះ"។
ចូរចងចាំថាអ្នកគ្រប់គ្រាន់ហើយ ចាប់ផ្តើមវាទៅ។
រៀបចំដោយ ៖ #studyandbusiness
រក្សាសិទ្ធដោយ ៖ #studyandbusiness

