៤០ឆ្នាំមុន... ១.​ កាលពី៤០ឆ្នាំមុន​ ប្ដីប្រពន្ធច្រេីនតែចង់មានកូន​

C
៤០ឆ្នាំមុន...

១.​ កាលពី៤០ឆ្នាំមុន​ ប្ដីប្រពន្ធច្រេីនតែចង់មានកូន​ តែបច្ចុប្បន្ន​ គេបែរជាខ្លាច​ និងការពារមិនឲ្យមានកូនទៅវិញ...

២.​ កាលពី៤០ឆ្នាំមុន​ កូនៗគោរពតាមការសម្រេចចិត្តរបស់ម្ដាយឪពុក​ តែបច្ចុប្បន្ន​ ម្ដាយឪពុកត្រូវគោរពតាមការសម្រេចចិត្តរបស់កូនៗវិញម្ដង...

៣.​ កាលពី៤០ឆ្នាំមុន​ ការរៀបការគឺងាយស្រួល​ តែ​វាមិនងាយនឹងលែងលះគ្នាទេ​ តែបច្ចុប្បន្ន​ ការរៀបការមិនងាយនឹងកេីតឡេីងទេ​ តែការលែងលះគ្នា​ បែរជាងាយស្រួលដូចបកចេកទៅវិញ...

៤.​ កាលពី៤០ឆ្នាំមុន​  យេីងស្គាល់អ្នកជិតខាងរបស់យេីង​ តែបច្ចុប្បន្ន​ យេីងលែងសូវស្គាល់ពួកគេហេីយតែបែរជាស្គាល់មិត្តហ្វេសប៊ុកទៅវិញ...

៥.​ កាលពី​៤០ឆ្នាំ​មុន​  នាថ្ងៃឈប់សម្រាក មនុស្សនាំគ្នាមកលេងទីក្រុង​ តែបច្ចុប្បន្ន​ គេនាំគ្នាទៅរកភាពស្ងប់ស្ងាត់នៅជនបទវិញ...

៦.​ ពីមុន​ គេនាំគ្នាផឹកសុីឲ្យធាត់​ដុះក្បាលពោះ​ ដេីម្បីឲ្យមានរាងដូចជាអ្នកមាន តែឥឡូវ​ គេនាំគ្នាតម​ និងខំហាត់ប្រាណឲ្យស្គមដូចជាអ្នកក្រវិញម្ដង...

៧.​ ពីមុន​ អ្នកមានខិតខំដាក់ខ្លួនរៀបឫកដូចជាអ្នកក្រ​ តែឥឡូវ​ អ្នកក្រខំសម្ញែងឫកធ្វេីជាអ្នកមានវិញម្ដង...

៨.​ ពីមុន​ ប្ដីតែម្នាក់ធ្វេីការអាចចិញ្ចឹមក្រុមគ្រួសារបាន​ តែឥឡូវ​ ប្ដីនិងប្រពន្ធខំរកលុយទាំងពីរនាក់​ ដេីម្បីចិញ្ចឹមកូនតែម្នាក់...

៩.​ ពីមុន​ មនុស្សឆ្លៀតអានសៀវភៅ​ តែឥឡូវ​ គេបែរជាមេីលហ្វេសប៊ុកវិញម្ដង...

ប្រែសម្រួល​ពីអត្ថបទបរទេស

ទុត​ បូ

Comments

Your post has been curated by @realsort-elyas.

If you want to get more upvote from me, please vote my witness from your wallet