[...]នៅពេលដែលមនុស្សមានចំណេះដឹងហើយបែរទៅជាមានៈប្រកាន់ខ្លួន ចំណេះដឹងនោះនឹងក្លាយទៅជាអំនួតហើយសម្លាប់ខ្លួនឯងនៅពេលណាមួយជាពុំខាន។ កុំប្រើចំណេះដើម្បីសម្លាប់ខ្លួនឯងប៉ុន្តែត្រូវប្រើចំណេះដើម្បីបង្ក្រាបនូវចរិតចោលម្សៀតរបស់ខ្លួនឯងទើបប្រសើរ។
មនុស្សមានតម្លៃឬក៏គ្មានតម្លៃពុំមែនស្ថិតនៅលើចំណេះដឹងតែម្យ៉ាងប៉ុណ្ណោះទេ។ ប៉ុន្តែស្ថិតនៅលើគុណធម៌នៃការប្រើប្រាស់ចំណេះដឹងរបស់ខ្លួនប្រកបទៅដោយបញ្ញា។ បញ្ញានេះហើយដែលជាអាវុធកាត់បង់នូវកិលេសរបស់មនុស្សម្នាក់នៅក្នុងខ្លួនឱ្យទាប។ ធ្វើយ៉ាងណាកុំឱ្យចំណេះដឹងមួយគ្រាប់លើចិត្តហើយកុំឲ្យចិត្តគ្រប់លើចំណេះដឹង។ ប៉ុន្តែត្រូវឱ្យសតិស្មារតីឬក៏សម្បជញ្ញៈគ្របសង្កត់ទៅលើសកម្មភាពរបស់យើងប្រកបដោយយោមនសិការ ទើបដំណើរជីវិតរបស់យើងប្រព្រឹត្តទៅបានល្អប្រសើរនៅក្នុងការរស់នៅ។
ស្មេរ: ជន ឫស្សីប្លែងសារ

