តាំងពីមានកូន… បេះដូង ដួងព្រលឹងម៉ែបានអោយកូនអស់ហើយ។

C
តាំងពីមានកូន…
បេះដូង ដួងព្រលឹងម៉ែបានអោយកូនអស់ហើយ។ ហើយម៉ែលែងចេះខ្មាស់អៀន ខ្លាចគេសើចចំអក ទៀតដែរ។ ព្រោះមនុស្សសំខាន់ក្នុងជីវិតម៉ែ គឺ “កូន”..

ពីមុនម៉ែស្រឡាញ់ខ្លួនណាស់ ហើយអៀនណាស់ បើខ្លួនមិនស្អាត មិនចង់ចេញក្រៅទេ។ តែតាំងពីមានកូនមក ម៉ែភ្លេចអស់ហើយ។
- ធ្លាប់ដើរលេងសប្បាយ ប្រែមកមើលថែរកូន យប់ថ្ងៃ ។
- ពីមុនធ្លាប់គេងឆ្អែតៗ  តែឥឡូវគេងបាន១ម៉ោងក្នុង១យប់ក៏មាន។
- សម្លៀកបំពាក់ម៉ែស្អាតៗ ថ្លៃៗ តែតាំងមានពីកូន ម៉ែឈប់ចង់ ទុកលុយអោយកូនស្អាត មានរបស់ប្រើគ្រប់គ្រាន់ ។
- លាមក ជារបស់ខ្ពើមបំផុត តាំងពីបានកូន ភ្លៅម៉ែទាំងពីរជាបង្គន់ ដៃជាកន្សែង ជូតលាងសម្អាត
- ពីមុនញំារបស់ឆ្ងាញ់ៗ ឥឡូវពេលរកលុយបានមិនហ៊ានចាយ បានអីឆ្ងាញ់ៗ សុខចិត្តវេចខ្ចប់ទុកអោយកូន អត់មាត់ខ្លួនឯង។ 

🥲 ពុកម៉ែប្រែប្រួលអស់ហើយ ប្រើតែរបស់តែចាស់ៗ ខោអាវមិនស្អាត។ រហូតមានកូនខ្លះ ឃើញពុកម៉ែ ស្លៀកពាក់មិនស្អាត គឺមិនហ៊ានប្រាប់គេ មិនហ៊ានណែនាំអោយមិត្តភក្តិស្គាល់ក៏មាន។ 
👉 ចង់ប្រាប់ថា បើកុំពួកគាត់គិតដល់យើងជាកូន ពួកគាត់ស្អាតៗ ស្រស់សង្ហាណាស់។
☎️ មានពេលខលទៅលេងពួកគាត់ផង ! 🥲

រក្សាសិទ្ធិ៖ Millionaire Idea-គំនិតសេដ្ឋី

Comments