«ធ្វើម៉េច ដើម្បីក្លាយជាអ្នកមានពិតប្រាកដ?»

C
«ធ្វើម៉េច ដើម្បីក្លាយជាអ្នកមានពិតប្រាកដ?»
ដកស្រង់ឃ្លាទំព័រមុខនៃសៀវភៅ: «ភាពជាអ្នកដឹកនាំ ភាពជាអ្នកមានកំពូល»

ចងក្រងឡើងដោយ: លោកហោ ចាន់រដ្ឋា និងលោក ហឿង ហ៊ីន
តម្លៃ: 30$

ខ្លីៗពីសៀវភៅនេះ: វាជាសៀវភៅមួយក្បាលដែលចងក្រងពីម
ហាសេដ្ឋីធំៗនៅលើលោក ដែលក្នុងនោះរួមមានអាណាចក្រ អធិរាជអាជីវកម្ម អាណាចក្រ អធិរាជអិនធើនេត អាណាចក្រ អធិរាជកុំព្យូទ័ អាណាចក្រ រាជនីអាជីវកម្ម អាណាចក្រ អធិរាជម្ហូបអាហារអាណាចក្រ អធិរាជអ្នកបង្កើត ជាដើម។ ដែលនៅ
ក្នុងនោះអ្នកនិពន្ធបានបង្ហាញពីសមាសភាព ប្រវត្តិរូបសង្ខេប ដំណើរជីវិត រួមទាំងសមិទ្ធផលសម្រេចបាននៃមហាសេដ្ឋីមួយរូបៗយ៉ាងលម្អិត។ ការរចនាសៀវភៅមានលក្ខណ:ប្លែកដោយ
បែកចែកអត្ថបទជាជួរឈរ២ ហើយមានរូបភាពពណ៌អមជា
មួយយ៉ាងរសរវើក។ រីឯសិល្ប៌វិធីនៃការសរសេរក៏មាទេពកោ
សល្យ ដោយអ្នកនិពន្ធធ្វើការពិពណ៌នាបានច្បាស់ៗ ហើយគួរឱ្យចាប់អារម្មណ៍។

#យោបលផ្ទាល់ខ្លួន: បើកទំព័រឡើងមកឃើញចំណាប់អារម្ម
ណ៍ក៏មានអារម្មណ៍ប្លែក ព្រោះថាវាចារពីថ្នាក់ដឹកនាំធំៗនៃអន្តរក្រសួង(ពីបណ្ដាលក្រសួងនានា)តែម្ដង។ ចូលមកដល់សាច់រឿងវិញក៏ទាក់ចិត្តចាប់តាំងពីវត្តមានមហាសេដ្ឋីដំបូង រហូតដល់ចុងក្រោយ។ ចេះតែឆ្ងល់ថា ហេតុអីទាក់ទាញម្លេះ? ប្រហែលមកពីលុយវាល់លាន និងភាពជោគជ័យយ៉ាងសម្បើ
មរបស់មហាសេដ្ឋីនីមួយៗដឹង? ប៉ុន្តែមែនទែនទៅ ខ្ញុំគិតថាមកពីបទពិសោធន៍ជីវិតប្លែកៗ មានជូរចត់ កំប្លែង ខុសគេរបស់មហាសេដ្ឋីនីមួយៗ ប្រហែលនោះជាចំណុចទាក់ទាញដឹង!? វាក៏ប្រហែលមកពីទស្សន: និងការស្តែងឱ្យឃើញឡើងមកថា មហាសេដ្ឋីនីមួយៗគេមានអ្វីខ្លះ គិតអីខ្លះ ទម្លាប់បែបណា ចុះយើងមានប៉ុណ្ណា? គិតបែបមហាសេដ្ឋី ហើយបានធ្វើរឿងដែលគួរធ្វើហើយឬនៅ??? ព្រោះវាគឺជាសៀវភៅ ដែលចងក្រង ឬអាចនិយាយពីបណ្ដុំមហាសេដ្ឋី បានយ៉ាងល្អបំផុតនេះឯងដែលធ្វើឱ្យខ្ញុំជក់ ហើយពេញចិត្តសៀវភៅនេះខ្លាំង។ វាល្អមែនទែន!

👉ខ្ញុំគិតថាវាស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តអានសៀវភៅទស្សន: កិច្ចការស្រាវជ្រាវ ចូលចិត្តអានបទពិសោធន៍ អ្នកជំនួ
ញ ឬសហគ្រិន ពិសេសអ្នកចង់ក្លាយជាអ្នកមានចំតួតែម្ដង😁។

ចុងក្រោយអាចរកទិញបានតាមរយ:អ្នកនិពន្ធផ្ទាល់ បងស្រី ព្រះ អាទិត្យ និងតំណាងចែកចាយសៀវភៅនេះទាំងអស់។

#អរគុណ

Comments