សម័យនេះនៅមានប្រទេសស្ថិតក្នុងស្ថានភាពបែបនេះ ។
នយោបាយគឺជាកិច្ចការសំខាន់ មិនស្គាល់នយោបាយអន្តរជាតិ គឺមិនដឹងពីការផ្ទុះឡេីងនៃសង្គ្រាម ។ សង្គ្រាមផ្ទុះឡេីងក្នុងប្រទេសមួយ មិនមែនមកតែពីបញ្ហាក្នុងប្រទេសនោះទេ គឺដោយសារការប្រជែងមនោគមន៍វិជ្ជានៃរបបរដឹកនាំនយោបាយរបស់ពួកមហាអំណាច ។
មុននឹងយេីងសម្រេចដេីរតាមមហាអំណាចណាមួយ យេីងត្រូវយល់ឱ្យបានច្បាស់ពីការប្រែប្រួលនយោបាយរបស់ពួកគេ ចៀសវាងការទទួលរងនូវសង្គ្រាមដ៏ខ្លោចផ្សា ។
ឃេីញទិដ្ឋភាពបែបនេះ នឹកស្រណោះដល់កម្ពុជា ពលរដ្ឋខ្មែរហែលឆ្លងកាត់សង្គ្រាមបែបនេះអស់រាប់សិបឆ្នាំមកហេីយ ។ នៅពេលមានសន្តិភាព អ្នកត្រូវរៀន និងសិក្សាឈ្វេងយល់ពីនយោបាយ ចៀសវាងការបង្ករសង្គ្រាម ឬក្លាយជាឧបករណ៍នយោបាយរបស់ពួកប្រទេសមហាអំណាច ។
សម្តីរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បៃដិន បាននិយាយថា ហេតុអ្វីពលរដ្ឋ ឬកងទ័ពអាម៉េរិកត្រូវស្លាប់ដេីម្បីពលរដ្ឋ អាហ្វហ្កានីស្ថាន ។
ដូច្នេះ យេីងត្រូវដឹងថា កុំទម្លាប់ពឹងពាក់លេីមហាអំណាចណាមួយរហូតដល់គ្មានសមត្ថភាពការពារខ្លួនឯង ។ ពេលសន្តិភាព គឺជាពេលដែលពលរដ្ឋគ្រប់រូបត្រូវប្រឹងប្រែងរៀនសូត្រ ជាពេលដែលត្រូវពង្រឹងសមត្ថភាពកងទ័ពដេីម្បីការពារសន្តិភាពជូនប្រទេស និងទឹកដីរបស់ខ្លួន ។
ពីក្រុមការងារ ៖ Ebook Cambodia

