«ការអត់ទ្រាំនឹងការប្រមាថមានអ្វីគួរឱ្យខ្មាស តែគួរឱ្យខ្មាសមិនអាចទ្រាំនឹងការប្រមាថបាន ព្រោះអ្នកដែលអាចទ្រាំនឹងការប្រមាថបាន ទើបអាចសម្រេចនូវកិច្ចការធំបាន»។
ស្តេចកៅចៀន ចាញ់សង្គ្រាមមិនធ្វើអត្តឃាត តែសុខចិត្តឱ្យគេប្រមាថធ្វើជាទាសករនៅនគរអ៊ូ ដើម្បីរក្សាជីវិត និងនគរឱ្យគង់ ដើម្បីឱកាសសងសឹកវិញ។
ហាន់ស៊ីង មេទ័ពធំរបស់នគរហាន់ (ស្តេចលាវប៉ាំង) សុខចិត្តលូនក្រោមជើងគេ ទ្រាំឱ្យគេប្រមាថ ដើម្បីស្វែងរកឱកាសធ្វើជាកំពូលមេទ័ពធំ។
ឆាវឆាវ សុខចិត្តអែបអបនឹងតុងជ័រ ដើម្បីរកឱកាសកម្ចាត់តុងជ័រ។ លាវប៉ី សុខចិត្តជ្រកក្រោមការគ្រប់គ្រងរបស់យានសាវ ដើម្បីរង់ចាំឱកាសល្អ...។
នៅក្នុងលោកនេះមានរឿងច្រើនណាស់ ដែលទទួលបានជោគជ័យក្រោមការប្រមាថ សូម្បីតែកំពូលមហាសេដ្ឋី Jack Ma ក៏ត្រូវគេប្រមាថច្រើនដងដែរ នៅពេលសុំការងារធ្វើនៅក្រុមហ៊ុន KFC មានបេក្ខជន25 នាក់ ។ តែមាន 24 នាក់បានជាប់ក្នុងការងារ គឺមានតែ Jack Ma ម្នាក់គត់ដែលគេបដិសេធមិនទទួលយក...៕
> ទុកផ្លូវក្រោយ

