គន្លឹះជោគជ័យទាំង៦ របស់កំពូលតារាចម្រៀងរ៉េបមាឌល្អិតចិត្តធំ វណ្ណដា៖ 

C
គន្លឹះជោគជ័យទាំង៦ របស់កំពូលតារាចម្រៀងរ៉េបមាឌល្អិតចិត្តធំ វណ្ណដា៖ 

១. ស្គាល់ក្ដីស្រមៃខ្លួនឯងបានលឿនបំផុត! វណ្ណដាបានដឹងថាខ្លួនចង់ក្លាយជាអ្វី និងស្រលាញ់ចូលចិត្តតន្ត្រីតាំងតែពីពេលដែលលោកនៅតូចមកម៉្លេះ។

២. ជ្រើសក្ដីស្រមៃត្រូវនឹងទេពកោសល្យ! សមត្ថភាពប្រើសំឡេងធ្ងន់មានទឹកដម លាយលំសមត្ថភាពរ៉េប គំនិតច្នៃប្រឌិត និងសិល្បៈនៃការតែងនិពន្ធដោយប្រើពាក្យពេចន៍ថ្មីប្លែក គឺជាកាដូដ៏មានតម្លៃបំផុតដែលវណ្ណដាបានទទួលពីទេវតាផង និងកើតចេញពីការខំប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឯងផង។ នៅពេលដែលមនុស្សជ្រើសក្ដីស្រមៃត្រូវនឹងទេពកោសល្យ ធ្វើឱ្យរាល់អ្វីដែលគាត់ធ្វើគឺមានភាពងាយស្រួល និងអាចជោគជ័យដល់ចំណុចកំពូលយ៉ាងងាយ។ 

៣. យកបេះដូងមកផលិតតន្ត្រីឱ្យល្អបំផុត! រាល់ចម្រៀងនីមួយៗដែលគាត់បញ្ចេញ គឺតែងតែផ្ចិតផ្ចង់លះបង់ខំប្រឹងអស់ពីចិត្តពីកាយ មុនពេលដែលបញ្ចេញវាទៅកាន់ទីផ្សារ។

៤. ធ្វើអ្វីដែលខ្លួនអាចធ្វើបាន និងចាប់ផ្ដើមពីអ្វីដែលខ្លួនមាន! មុនពេលដែលវណ្ណដាចូលផលិតកម្មបារមី គឺលោកធ្លាប់សម្ងំផលិតតន្ត្រីពីធនធាន និងសមត្ថភាពដែលលោកមាន បានខំធ្វើវាឱ្យអស់ពីសមត្ថភាពសិន មុនពេលដែលលោកបានយកអ្វីដែលខ្លួនធ្វើបានមកបង្ហាញផលិតកម្មបារមី រហូតឈានដល់ការចុះកុងត្រាជាមួយគ្នា។ 

៥. ក្រុមការងារខ្លាំង! ផលិតកម្មបារមី គឺជាសម្បុកដ៏រឹងមាំបំផុតសម្រាប់វណ្ណដា ព្រោះមានទាំងធនធានហិរញ្ញវត្ថុ ធនធានមនុស្សប្រកបដោយសមត្ថភាពគំនិតច្នៃប្រឌិតជាច្រើនផ្នែក។ ផលិតកម្មបារមី និងធនធានមនុស្សពូកែៗ ជាអ្នកវែកផ្លូវនាំវណ្ណដាឆ្ពោះទៅកាន់ឆាកអន្តរជាតិ។

៦. ហ៊ានចាកចេញពីតំបន់សុវត្ថិភាព! កំពូលតារាចម្រៀងមាឌល្អិតចិត្តធំរូបនេះ បានចាកចេញពីទឹកដីកំពង់សោម ឡើងមកទីក្រុងភ្នំពេញ ដើម្បីរៀនធ្វើភ្លេងបន្ថែម ជាមួយមិត្តសម្លាញ់ឈ្មោះសង្ហា និងបន្តរៀនសូត្រអ្វីថ្មីៗពីមជ្ឈដ្ឋានជុំវិញខ្លួនជាប្រចាំ រហូតអាចបោះជំហានឈានមកដល់ចំណុចបច្ចុប្បន្ន។ 

សម្រាប់គំនិតអ្នកវិញ តើគិតថាអ្វីខ្លះជាគន្លឹះជោគជ័យរបស់កំពូលតារាចម្រៀងរ៉េប មាឌល្អិតចិត្តធំវណ្ណដា? 

#Success #វណ្ណដា #Vannda

អរគុណសម្រាប់ការចែករំលែកបន្ត កុំភ្លេច Follow ផេក ដើម្បីតាមដានផុសល្អៗឆាប់ៗនេះ  
ដោយក្ដីគោរពស្រលាញ់ពីខ្ញុំ អ្នកនិពន្ធ #ឡុង_វឌ្ឍនៈ 🙏🥰

Comments