គ្មានអ្នកក្រៅឯណាគេមកមើលថែយើងបានល្អ ជាងយើងមើ លថែខ្លួនឯង

C
គ្មានអ្នកក្រៅឯណាគេមកមើលថែយើងបានល្អ ជាងយើងមើ
លថែខ្លួនឯង។ ក៏គ្មានអ្នកក្រៅឯណាគេស្រឡាញ់យើង ជាងយើងស្រឡាញ់ខ្លួនឯង។ ហើយក៏កាន់តែគ្មានអ្នកក្រៅឯណា គេមកធានាថារស់នៅជាមួយយើងបានយូរបំផុត ជាងយើងប្រាកដអំពីការរស់នៅជាមួយខ្លួនឯងនោះដែរ។

លោកនេះ គ្មានឡើយភាពអមត: ស្ថិតស្ថេរ ឬពាក្យរៀងរហូត
។ វដ្តសង្សារជីវិត កើត ចាស់ ឈឺស្លាប់ តើភាពទៀងទាត់ តើភាពស្ថិតឋេ ឬកាលដែលធានាឱ្យគ្នានូវពាក្យថារៀងរហូតនេះ វាស្ថិតនៅត្រង់ណា?? វាអាចដោយរបៀបណា? វាកើតឡើងបែបណា? បើឧបមាថា គេស្រឡាញ់យើងពិត ក៏គេគ្រាន់តែអាចនៅក្បែរយើងយូរបំផុតតាមដែលគេអាចធ្វើទៅបាន(ខ្យល់ដង្ហើម) តែទីបំផុត យើងនៅតែមិនប្រាកដថា តើយើងត្រូវត្រលប់មករស់នៅតែម្នាក់ឯងឬទេ? នៅពេលដែលគេ បានបាត់បង់វត្តមានពីលោកនេះទៅ!!

អត្ថបទនេះមិនមែនធ្វើឡើងដើម្បីឱ្យអ្នកបែកគ្នា ឬបោះបង់មនុស្សជុំវិញខ្លួនអ្នក ឬងាកមករស់នៅតែម្នាក់ឯងនោះទេ។ ប៉ុន្តែវាគ្រាន់តែជាសារមួយដាស់តឿនអ្នកថា :

អ្នកគ្រាន់តែធ្វើឱ្យល្អបំផុត តាមតែអ្នកអាចធ្វើទៅបានទៅបានហើយ! មិនថាស្រឡាញ់ ស្មោះត្រង់ យកចិត្តទុកដាក់ ឬថែរក្សា... ។ ប៉ុន្តែសូមកុំងប់ងុល កុំដេកដួល កុំដាក់ដង្ហើមទៅលើទំនាក់ទំនងទាំងនោះពេក។ អ្នកត្រូវរៀនរស់នៅជាមួយខ្លួនឯង ហើយបន្សាំពេលវេលាជាមួយខ្លួនឯងខ្លះ។ ព្រោះវាអាចធានាឱ្យអ្នកនូវភាពរឹងមាំ សុខភាពផ្លូវចិត្ត និងជំហ៊ានទៅមុខ បើទោះបីជាទំនាក់ទំនាក់ទំនងទាំងនោះអាចបន្តឬបាត់បង់។

 ហើយប្រសិនបើអ្នកកំពុងតែរស់នៅម្នាក់ឯង ក៏គួរតែងាកមករស់ជាមួយខ្លួនឯង។ កុំមើលរំលងខ្លួនឯង។ អ្នកមិនឯកាទេប្រសិនបើអ្នកចេះរស់នៅជាមួយខ្លួនឯង។ កុំទោមនស្សអី ព្រោះអ្នកកំពុងតែធ្វើរឿងមួយបានល្អបំផុតហើយ៕🍃

រក្សាសិទ្ធដោយ: ស្នង នេត្រា
Pic: IG

Comments