កើតមកជាកូនអ្នកក្រ អត់ខ្លាចមេឃ អត់ខ្លាចដី អត់ខ្លាចព្រៃព្រឹក្សា ខ្មោចព្រាយបិសាចអីទេ!

C
*កើតមកជាកូនអ្នកក្រ
អត់ខ្លាចមេឃ អត់ខ្លាចដី អត់ខ្លាចព្រៃព្រឹក្សា ខ្មោចព្រាយបិសាចអីទេ!
  ខ្លាចតែមួយគត់ គឺក្រ ដូច្នេះទើបមួយថ្ងៃទៅមួយថ្ងៃត្រូវតែខំប្រឹង ត្រូវតែតស៊ូ មិនចេះតែអស់សង្ឃឹមនិងបោះបង់ងាយៗនោះទេ! ដួលក្រោកៗ🙏💪🏊
គេអ្នកមានមួយៗថ្ងៃមិនដែលឃើញទំនេរទេ គេមាននៅតែខំប្រឹងរហូត...ចុះយើងមិនទាន់មានអីផងរឿងអីមិនខំ! អត់មានទ្រព្យ ប្រាក់ណាធ្លាក់ពីលើមេឃមកទេ មានតែយកកម្លាំងញើសឈាមនិងបញ្ញារបស់យើងទៅប្តូរប៉ុណ្ណោះ 
ប្រឹងរក ខំសន្សំនិងយកទៅវិនិយោគឲ្យចំ នោះភាពក្រីក្រនឹងមិនហ៊ានមកក្បែរអ្នកឡើយ
និយាយស្រួលទេ តែធ្វើទើបពិបាក តែមិនមែនពិបាកខ្លាំងពេករហូតដល់អ្នកធ្វើមិនបាននោះទេ
មានមនុស្សច្រើនឆ្លងកាត់ជីវិតបែបហ្នឹងច្រើនណាស់មកហើយ អ្នកមិនមែនជាមនុស្សទីមួយឯណា។
រៀបចំដោយ ៖​ #studyandbusiness
រក្សាសិទ្ធដោយ ៖​ #studyandbusiness

Comments