*ពេលខ្លះ គេដឹងគ្រប់យ៉ាងថាវាយ៉ាងមិច តែមិនចង់ឲ្យមិត្តភាពបាត់បង់ ឬបែកបាក់ទំនាក់ទំនង ចឹងក៏ធ្វើគរធ្វើថ្លង់ខ្លះ តែកុំបានចិត្តពេក ការអត់ធ្មត់របស់មនុស្សមានកំណត់ណា ដល់ក៏ពេក ព្រមលះបង់ហើយ💕ធ្វើជាមនុស្ស កុំឆ្លាតពេក កុំខ្សែលើគេពេក ទោះគេមិនដឹង ខ្លួនឯងដឹងច្បាស់ក្នុងចិត្ត ហើយទេវតាក៏អាចដឹងដែរ គ្មានអ្វីនៅលើលោកនេះជាកំបាំងឡើយ រៀនស្មោះត្រង់ ផ្តល់ភាពជឿទុកចិត្ត នឹងមនុស្សជុំវិញខ្លួន ទើបថ្ងៃមុខ សល់កេរ្តិ៍ឈ្មោះល្អៗ សល់មនុស្សរាប់អានពិតក្នុងដំណើរជីវិតដ៏ខ្លីមួយនេះ។ ព្រោះចុងបញ្ចប់នៃជីវិតមួយនេះអ្នកដឹងហើយថាយ៉ាងមិច មិនមានអ្វីអាចយកទៅជាមួយបានទេ ដូច្នេះត្រូវតែរក្សាតម្លៃគុណធម៏និងសេចក្តីល្អរបស់អ្នកឲ្យនៅជាប់ខ្លួនជានិច្ច💕🎓
រៀបចំដោយ ៖ #studyandbusiness
រក្សាសិទ្ធដោយ ៖ #studyandbusiness

