បណ្ដាវិទ្យាល័យធំៗតាមខេត្ត ចាប់ផ្ដើមឱ្យអាជីវករលក់ដូរក្នុងសាលាងាកមកលក់នំខ្មែរ ដោយស្នើកាត់បន្ថយឬបញ្ឈប់ការលក់នំកញ្ចប់ឱ្យសិស្ស ជាក់ស្ដែងមានសាលាល្បីៗពីរហើយបានប្រជុំជាមួយអាជីវករនិងឱ្យលក់នំខ្មែរជំនួសឱ្យការលក់នំកញ្ចប់
1.វិទ្យាល័យ វាលរេញ ដាក់កំហិតឱ្យលក់នំនិងភេសជ្ជៈខ្មែរ បើរកឃើញលក់នំកញ្ចប់និងភេសជ្ជៈហាមឃាត់និងបិទតូបតែម្ដង ។
2. វិទ្យាល័យព្រះបាទសុរាម្រឹត បានសំណូមពរដល់អាជីវករលក់ដូរក្នុងសាលាទាំងអស់ឲ្យលក់ ចំណីអាហារមានអនាម័យ ស្តង់ដារ នឹងលក់ (#នំខ្មែរ) ដែរជានំមិនប៉ះពាល់ដល់សុខភាព សិស្សានុសិស្ស។
ចំណែកវិទ្យាល័យផ្សេងៗទៀតទូទាំងប្រទេសអាចធ្វើបានដែរ ដើម្បីសុខភាពសិស្ស ? ធនធានមនុស្សដែលខ្លាំងគឺធនធានមនុស្សដែលមានសុខភាពល្អ ព្រោះសុខភាពជាទ្រព្យនៃជីវិត ។

