#រឿងបុរសដែលនារីគ្រប់រូបប្រាថ្នា
សាច់រឿងបង្គប់ដោយពិសពុល ហើយក៏កំពុងតែវាយលុកសង្គមបច្ចុប្បន្ន
ជាមនោគមន៍បំផ្លាញយើងទាំងអស់គ្នា។
បើកាលណាមនុស្សក្នុងសង្គមមួយគិតថារឿងនេះវាសាមញ្ញទៅហើយ នោះមិនយូរមិនឆាប់សង្គមនោះនឹងឈានទៅរកអន្តរធាន។
តើមានមនុស្សប៉ុន្មាននាក់ដែលរងគ្រោះដោយសារតែគំនិតមួយនេះ? ស្រ្តីខ្លះត្រូវដេកយំ គ្រាំទ្រូង រឹងរៃរាល់យប់ ខ្លះឈានដល់លែងលះក៏មាន។
អំពើហិង្សា ចោរកម្ម គ្រោះថ្នាក់ចរាចរ រំលោភបំពានក៏កើតឡើងដោយសារគំនិតនេះ។
តើមានដែលឆ្ងល់ទេថា ហេតុអីបានរដ្ឋាភិបាលខំទុបស្កាត់ការលេងល្បែង ស្រីស្រា យ៉ាងនេះ?
សាច់រឿងយ៉ាងណាសូមអានខាងក្រោម
មានសេដ្ឋីម្នាក់ស្លៀកពាក់ថ្លៃថ្នូរ បើកឡានយ៉ាងឡូយ ស្រាប់តែប្រទះជួបអ្នកសុំទានម្នាក់ស្លៀកពាក់រហេមរហាមហើយធុំក្លិន។ សេដ្ឋីម្នាក់នោះក៏បានឈប់ឡានរួចកាន់100$ អោយទៅអ្នកសុំទានហើយសួរថា៖
- បើមានលុយនេះលោកនឹងយកវាទៅលេងល្បែងទេ?
អ្នកសុំទានឆ្លើយតប៖ តាំងពីតូចខ្ញុំបានដើរសុំហើយមិនដឹងល្បែងជាអ្វី
- អញ្ចឹងមានយកទៅផឹកស៊ីទេ?
គាត់តប៖ ដើរសុំបាយមិនបានឆ្អែតផងធ្វើម៉្តេចស្គាល់ស្រាបៀហើយដើរផឹកនោះ
- សេដ្ឋឹសួរទៀត៖ អញ្ចឹងលោកដឹងស្រីញីជាអ្វីទេ?
អ្នកសុំទាននិយាយថាញ៉ាំមិនបានឆ្អែតផងរកកម្លាំងឯណាដើរស្រីញី តាំងពីតូចដល់ធំខ្ញុំមិនដឹងវាជាអ្វីទេ
- សេដ្ឋីសួរថែម៖ អញ្ចឹងលោកមានជក់បារីទេ?
លោកតប៖ លុយញ៉ាំបាយមិនគ្រាន់ផងមានលុយឯណាជក់បារី
សេដ្ឋីនោះបាននិយាយថា៖
- អញ្ចឹងលោកទុកលុយរួចឡើងឡានជាមួយខ្ញុំ ខ្ញុំនាំលោកទៅភោជនីយដ្ឋានញ៉ាំអីរួចនាំលោកទៅជួបប្រពន្ធខ្ញុំ
- អ្នកសុំទានងឿងឆ្ងល់បានសួរ៖ ដើម្បីអ្វីទៅ?
- សេដ្ឋីម្នាក់នោះបានតប៖ "ដើម្បីអោយប្រពន្ធខ្ញុំឃើញថាបុរសក្នុងសុបិន្តដែលប្រពន្ធខ្ញុំគឺជាយ៉ាងណា ដើម្បីអោយនាងយល់បុរសបើមិនចេះ ៤ រឿងខាងលើ គឺមានតែអ្នកសុំទានដែលចេញពីបក្សស្មូមទេ!!!!!
ប្រភពពីFacebook

