កាន់តែធំកាន់តែដឹងថា

C
កាន់តែធំកាន់តែដឹងថា

1. ជីវិតរបស់យើងដូចផ្ទៃមេឃ
មិនមានថ្ងៃណាដែលដូចគ្នាសោះឡើយ ថ្ងៃខ្លះក៏ងងឹត
ថ្ងៃខ្លះក៏ស្រស់់ស្រាយ
2. មិនមាននរណាម្នាក់នៅជាមួយយើងរហូតទេ
មានជួប មានបែក
3. ត្រូវស្រឡាញ់ខ្លួនឯងអោយបានខ្លាំង ព្រោះមិនថាជីវិតយើងនឹងជួបអ្វី
មានតែយើងម្នាក់ ដែលត្រូវពុះពារឆ្លងកាត់អោយផុត
4. ផ្លូវជីវិតយើងវែងឆ្ងាយ ឆ្ងាយរហូតចង់ចុះចាញ់ព្រហ្មលិខិត 
ហត់ក៏សម្រាក បរាជ័យ ឈឺចាប់ ធុញទ្រាន់ បាន
តែត្រូវត្រលប់មកចាប់ផ្តើមឡើងវិញ
5. សាកល្បងចាប់ផ្ដើមធ្វើអ្វីមួយអាចមានឳកាសបរាជ័យ
តែប្រសិនបើមិនធ្វើអ្វី គឺបរាជ័យតែម្ដង
6. រក្សាចំណងមិត្តភាពបានយ៉ាងល្អ តែត្រូវបាត់បង់ដោយសាររឿងលុយកាក់
7. យើងគ្រប់គ្នា មិនល្អគ្រប់ដប់ទេ មានពេលខ្លះក៏យើងធ្វើរឿងអាក្រក់ដោយមិនដឹងខ្លួន
8. កាន់តែអាយុច្រើន កាន់តែមានអារម្មណ៌ថាក្តីសុខ សុំត្រឹមតែគេងអោយបានឆ្អែត ក៏គ្រប់គ្រាន់ហើយ
9. នៅពេលដែលជីវិតធ្លាក់ដល់សូន្យ យើងនឹងដឹងខ្លួនឯងថា នរណាគឺមិត្តពិតប្រាកដ ដែលយើងគួរតែរក្សាគេទុកក្នុងជីវិត។
ប្រភព: bank &  MFI Careers

Comments