រឹងមាំពេក
- រឹងមាំពេក គ្មានអ្នកនៅចាំជួយ ព្រោះអ្នករឹងមាំហើយមិនចាំបាច់ត្រូវការជំនួយពីនរណាម្នាក់ទៀតទេ។
- រឹងមាំពេក គ្មានអ្នកដឹងពីសុខទុក្ខ ព្រោះចិត្តរបស់អ្នករឹងប្រៀបដូចជាថ្ម មិនអាចអនុញ្ញាតឱ្យអ្នកដទៃចូលមកស្វែងយល់ពីជម្រៅចិត្តរបស់អ្នកបាននោះឡើយ។
- រឹងមាំពេក អ្នកនឹងឯកា ព្រោះភាពរឹងមាំជំរុញចិត្តអ្នកឱ្យចូលចិត្តរស់នៅតែម្នាក់ឯង និងគិតថាជំហរជីវិតរបស់ខ្លួនឯងមិនត្រូវការអ្នកដទៃមកជួយទប់ឡើយ។
- រឹងមាំពេក ទឹកភ្នែកក៏លែងហូរ ព្រោះភាពរឹងមាំធ្វើឱ្យអ្នកពូកែខាងទ្រាំ ទោះឈឺផ្សាយ៉ាងណាក៏មិនបង្ហូរទឹកភ្នែកដែរ។
- វាមិនមែនជារឿងខុសឆ្គងអ្វីនោះទេ ដែលអ្នកត្រូវរក្សាភាពរឹងមាំនោះ ប៉ុន្តែអ្នកក៏មិនត្រូវធ្វើឱ្យវាក្លាយទៅជា ភាពរឹងមាំ "ពេក" នោះដែរ។ ធម្មជាតិបានបង្កើតមនុស្សយើងមកដោយភ្ជាប់នូវចិត្តនិងមនោសញ្ចេតនាមកជាមួយ។ ពេលខ្លះ សម្បកក្រៅរបស់អ្នកកំពុងតែរឹងមាំខ្លាំងណាស់ ប៉ុន្តែបេះដូងរបស់អ្នកប្រហែលជាកំពុងតែហត់នឿយខ្លាំងដូចគ្នា។ ដូច្នេះហើយ ចូរស្ដាប់សំឡេងបេះដូងរបស់អ្នកខ្លះ ព្រោះបេះដូងរបស់អ្នកប្រហែលជាកំពុងត្រូវការអ្នកស្ដាប់ទុក្ខសោក ពាក្យលួងលោម ការផ្ដល់កម្លាំងចិត្ត ឬការប្រឹក្សាយោបល់ក៏ថាបាន។ តើអ្នកជាមនុស្សរឹងមាំពេកដែរឬទេ?
--------
អត្ថបទ៖ ចែករំលែក

