មេរៀនចំនួន ២១ ដែលខ្ញុំបានរៀនដែលអាចនឹងផ្លាស់ប្តូរជីវិតរបស់អ្នកបាន៖

C
មេរៀនចំនួន ២១ ដែលខ្ញុំបានរៀនដែលអាចនឹងផ្លាស់ប្តូរជីវិតរបស់អ្នកបាន៖

1. ឈប់រង់ចាំ "ពេលវេលាត្រឹមត្រូវ100%"  វាមិនមានទេ

2. ដកខ្លួនអ្នកចេញពីស្ថានភាពដែលអ្នកមានអារម្មណ៍ថាមិនមានតម្លៃ 

3. បញ្ហានឹងកើតមានជានិច្ច  រៀនរីករាយនឹងជីវិតខណៈពេលដែលអ្នកកំពុងដោះស្រាយពួកវា

4. គ្មាននរណាក្រៅពីអ្នក ដែលអ្នកត្រូវស្តីបន្ទោសចំពោះបញ្ហារបស់ខ្លួនឯងឡើយ

5. ផ្លាស់ប្តូរឬអភិវឌ្ឍខ្លួនឯងសិន មុនពេលអ្នកព្យាយាមផ្លាស់ប្តូរឬអភិវឌ្ឍពិភពលោក

6. បេសកកម្មដ៏លំបាកបំផុតនៅលើផែនដីនេះគឺផ្តោតលើសុបិនរបស់អ្នក ហើយងាយស្រួលបំផុតគឺការត្អូញត្អែរ

7. កុំធ្វើតាមអារម្មណ៍របស់អ្នកពេក ព្យាយាមធ្វើតាមឬផ្តោតលើគោលដៅនិងគោលបំណងរបស់អ្នក

8. អ្នកមិនត្រូវការសៀវភៅជួយខ្លួនឯង 100 ក្បាលទេ អ្នកត្រូវការភាពទៀងទាត់ និងវិន័យច្បាស់ចំពោះខ្លួនឯង

9. កុំជឿពាក្យរបស់មនុស្ស ជឿជាក់លើសកម្មភាពរបស់ពួកគេ ការនិយាយគ្មានសកម្មភាពលទ្ធផលស្មើសូន្យ

10.ក្នុងជីវិតនេះអ្នកមិនត្រូវការមិត្តច្រើនពេកទេ គ្រាន់តែជាអ្នកដែលជាមនុស្សត្រឹមត្រូវពីបីនាក់គឺគ្រប់គ្រាន់ល្មម

11. បើចង់រឹងមាំ ត្រូវរៀននៅម្នាក់ឯង រៀនដើរម្នាក់ឯង រៀនប្រឈមម្នាក់ឯង រៀនធ្វើកិច្ចការអ្វីមួយតែម្នាក់ឯង

12. ប្រសិនបើអ្នកស្រលាញ់ជោគជ័យ កុំបន្ទោសការរំខាន បង្កើនការផ្តោតអារម្មណ៍របស់អ្នកលើកិច្ចការខ្លួនឲ្យខ្លាំង

13. អ្នកក្លាយជាមនុស្សចាស់ជាងមុខ 10ដង ប្រសិនបើអ្នកអាចគ្រប់គ្រងអារម្មណ៍របស់អ្នក និងមានប្រតិកម្មតិច

14. កុំឲ្យការឈឺចាប់មកបំផ្លាញអ្នក ប្រើវាដើម្បីបង្កើននិងជំរុញភាពខ្លាំងរបស់អ្នក និងភាពរឹងមាំជាងមុនទ្វាដង

15. ការរីកចម្រើនពិតប្រាកដចាប់ផ្តើមនៅពេលដែលអ្នកធុញទ្រាន់នឹងរឿងផ្ទាល់ខ្លួនដដែលៗមិនល្អរបស់អ្នក

16. គ្មានអ្នកណាខ្វល់ពីរឿងរបស់អ្នកទេ រហូតដល់អ្នកជោគជ័យ ដូច្នេះអ្នកចាំបាច់ត្រូវក្លាយជាអ្នកសម្រេចអ្វីមួយ

17. ប្រសិនបើអ្នករកឃើញនរណាម្នាក់ដែលឆ្លាតជាងអ្នក កុំប្រកួតប្រជែង ប៉ុន្តែត្រូវធ្វើការជាមួយពួកគេ

18. ទោះបីជាអ្នកជឿជាក់លើគ្រួសារ និងមិត្តភក្តិជិតស្និទ្ធរបស់អ្នកក៏ដោយ សូមកុំឱ្យពួកគេដឹងអ្វីៗទាំងអស់អំពីអ្នក

19. អ្នកនឹងសប្បាយចិត្តជាង ១០ដង បើអ្នកអត់បន្ទោសឱ្យឪពុកម្តាយរបស់អ្នក ហើយឈប់បន្ទោសពួកគេចំពោះបញ្ហារបស់អ្នក

20. ជាការពិតនិយោជករបស់អ្នកមិនខ្វល់ពីអ្នកទេ ពួកគេគ្រាន់តែចំណាយលុយឱ្យអ្នកគ្រប់គ្រាន់ដើម្បីសម្លាប់សុបិនរបស់អ្នក

21. ប្រសិនបើអ្នកមិនជាប់ជំពាក់នឹងរបស់នៅលើលោកនេះខ្លាំងពេកនោះទេ ជាក់ស្តែងវាជួយសង្រ្គោះខ្លួនអ្នកពីបញ្ហាផ្លូវចិត្ត 99%

Subscribe YouTube channel ដើម្បីទទួលបានការចែករំលែកចំណេះដឹងពីអាជីវកម្មរាល់ថ្ងៃ💕 ខាងក្រោមនេះជា link ចូលទៅកាន់ YouTube channel របស់ admin 
👉https://youtube.com/@orneak01
🥰🦁👨‍🎓

Comments