មេឃស្រស់ស្អាតបែបនេះ ខ្យល់ត្រជាក់ស្រួលបែបនេះ ស្ថិតនៅក្នុងខណៈពេលមួយនេះ

C
មេឃស្រស់ស្អាតបែបនេះ ខ្យល់ត្រជាក់ស្រួលបែបនេះ ស្ថិតនៅក្នុងខណៈពេលមួយនេះ ភ្នែកដែលមើលឃើញ និងអារម្មណ៍ដែលទទួលបាន គឺមានតែម្តងប៉ុណ្ណោះក្នុងជីវិតរបស់យើង ❤️ បើទោះជាថ្ងៃស្អែកយើងមកឈរនៅកន្លែងដដែល ម៉ោងដដែល តែអារម្មណ៍ដែលយើងទទួលបាន គឺមិនដូចពីម្សិលមិញនោះទេ។ 

ដូច្នេះបើយើងមានឱកាសទទួលនូវអារម្មណ៍ល្អពីរឿងអ្វីមួយ យើងគួរតែចំណាយពេលផ្តោតអារម្មណ៍ដោយក្តីអំណរ និងយកចិត្តទុកដាក់ជាមួយអារម្មណ៍រីករាយមួយនោះឲ្យបានយូរ និងច្រើនបំផុត ព្រោះវាមានតែម្តងប៉ុណ្ណោះក្នុងមួុយជីវិត។

បើហត់ក៏សម្រាកបន្តិចសិន! សម្រាកហើយក៏បន្តការងារទៀត ដើម្បីសម្រេចក្តីសុបិនតូចៗម្តងមួយៗ។ 

អរគុណរឿងគ្រប់យ៉ាង និងមនុស្សជាទីស្រឡាញ់គ្រប់គ្នារបស់ខ្ញុំ ដែលស្រឡាញ់គាំទ្រខ្ញុំរហូតមក… អរគុណ អរគុណ 🙏🏻🥰

#កូនសិស្សជីវិត
#សេងហ្គេកលី
#ILOVEME

Comments