រឿងរ៉ាវដែលអ្នកគួរអាន

C
រឿងរ៉ាវដែលអ្នកគួរអាន

 ប្រពន្ធ​ខ្ញុំ​កំពុង​ដេក​ក្បែរ​ខ្ញុំ ស្រាប់តែ​ខ្ញុំ​ទទួល​ដំណឹង​តាម​ហ្វេ​ស​ប៊ុ​ក មានស្ត្រីម្នាក់add មកខ្ញុំ ខ្ញុំក៏ទទួល ហើយនាងផ្ញើសារថា " ស្គាល់ខ្ញុំទេ? ខ្ញុំបានឮថាអ្នករៀបការហើយ ប៉ុន្តែខ្ញុំនៅតែស្រឡាញ់អ្នក".....។

 តាមពិតទៅនាងជាសង្សារចាស់តាំងពីយូរយារណាស់មកហើយ។ នាងមើលទៅស្អាតណាស់ក្នុងprofile ខ្ញុំមើលប្រពន្ធខ្ញុំ នាងគេងលក់យ៉ាងស្រួលបន្ទាប់ពីនាងនឿយហត់នៅកន្លែងធ្វើការ។

 ខ្ញុំក្រឡេកមកមើលនាង គិតថាតើនាងមានអារម្មណ៍យ៉ាងណាដែលនាងអាចគេងយ៉ាងស្រួលនៅក្នុងផ្ទះថ្មីស្រឡាងជាមួយខ្ញុំ? វា​នៅ​ឆ្ងាយ​ពី​ផ្ទះ​ឪពុក​ម្តាយ​នាង ជា​កន្លែង​ដែល​នាង​បាន​ចំណាយ​ពេល24ឆ្នាំរស់នៅជាមួយគ្រួសារ​របស់នាង ។

 នៅពេលដែលនាងតូចចិត្ត ឬ សោកសៅ ម្តាយរបស់នាងតែងតែលួងលោមនាង។ ប្អូនស្រី និង បងប្រុសរបស់នាងនឹងនិយាយរឿងកំប្លែងធ្វើឱ្យនាងសើច។ ប៉ារបស់នាងនឹងត្រលប់មកផ្ទះវិញ ហើយនាំយកអ្វីគ្រប់យ៉ាងដែលនាងចូលចិត្ត ហើយនាងនៅតែជឿជាក់លើខ្ញុំយ៉ាងខ្លាំង។ គំនិត​ទាំង​អស់​នេះ​បាន​ឆ្លង​កាត់​ចិត្ត​ខ្ញុំ ដូច្នេះ​ហើយ​ខ្ញុំ​ចាប់​ទូរសព្ទ​ចុច BLOCK។

 ខ្ញុំទម្លាក់ខ្លួនគេងក្បែរប្រពន្ធខ្ញុំ ខ្ញុំ​ជា​បុរស មិន​មែន​ជាជាក្មេងប្រុសទេ។ ខ្ញុំសន្យាថានឹងស្មោះត្រង់នឹងនាង ហើយខ្ញុំនឹងតស៊ូជារៀងរហូត ធ្វើជាមនុស្សប្រុសមិនក្បត់ប្រពន្ធ មិនបំផ្លាញគ្រួសារ។
 ចុចទីនេះដើម្បីទទួលបានចំណេះដឹងថ្មីៗ https://t.me/ VsN3sBQbZ45jNTY1

Cttro
#Phoenix

Comments