#ខ្ចីលុយគេ_សងគេវិញផង
១.នៅពេលដែលអ្នកខ្វះខាត អ្នកអាចខ្ចីលុយគេដើម្បីដោះទល់មួយពេល ប៉ុន្តែកុំភ្លេចរកលុយសងគេផង។ ប្រសិនបើមិនអ៊ីចឹងទេ អ្នកនឹងត្រូវបាត់បង់មនុស្សដែលខំទុកចិត្តលើអ្នកជាមិនខាន។
២.សម័យនេះ ការខ្ចីលុយទៅវិញទៅមកមានស្ទើរតែគ្រប់គ្នា ប៉ុន្តែខ្ចីហើយ ត្រូវចេះសងគេ កុំខ្ចីដើម្បីបង្កើតសត្រូវ ឬខ្ចីបំបិទផ្លូវខ្លួនឯង។ លុយរកបាន ប៉ុន្តែទឹកចិត្តមនុស្សល្អ ពិបាករកណាស់។
៣.យើងត្រូវយល់ពីទឹកចិត្តអ្នកដែលឱ្យយើងខ្ចី ព្រោះគេទុកចិត្តយើង គេគិតថាយើងទល់ គេគិតថាយើងត្រូវការដោះស្រាយជីវភាព ទើបគេសម្រេចចិត្តឱ្យខ្ចី។ កុំដោយសារតែខ្ចីលុយមិនសង ហើយធ្វើឱ្យមិត្តក្លាយជាសត្រូវ អ្នកស្គាល់ស្រឡាញ់រាប់អានគ្នា ប្រែជាអ្នកស្អប់គ្នា។
ប្រភព៖ Millionaire Idea-គំនិតសេដ្ឋី

