រស់នៅជាមួយធម្មជាតិ

C

ធម្មជាតិបានបង្កើតមនុស្ស សត្វ រុក្ខជាតិ ហើយភាវៈទំាំងអស់បានរស់នៅក្នុងប្រព៏ន្ធអេកូធម្មជាតិដ៏ល្អប្រពៃ ថាមពលត្រូវបានបំលែងពីសារធាតុមួយទៅសារធាតុមួយទៀតដោយមិនចេះចប់ វិលទៅវិលមកបម្រើដល់ជីវចំរុះនៅលើភពផែនដី។

ក៏ប៉ុន្តែធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ត្រូវបានបៀត​បៀនពីមនុស្សដែលមានភាពលោភលន់ ការទន្ទ្រានដែនដីជីវចំរុះ ដើម្បីតែប្រយោជន៍ខ្លួនឯង ការបំផ្លាញធនធានធម្មជាតិ និង ជីវិតសព្វសត្វនានា​ ព្រោះតែតំរែកតណ្ហានៃភាពលោភលន់មិនចេះឆ្អែត។

ធម្មជាតិប្រហែលជាបានដឹងហើយថា នៅពេលមានជីវិតកើតឡើង នៅពេលមានសត្វប្រកបដោយបញ្ញាកើតឡើង គឺនឹងត្រូវមានរឿងទាំងអស់នេះកើតឡើង។ តែទោះជាយ៉ាងណា​ ការបៀតបៀនដែនដីធម្មជាតិនោះ និង វិនាសទៅវិញ ក្លាយជាទីរហោស្ថាន ហើយចុងក្រោយ ត្រូវប្រគល់ទៅអោយធម្មជាតិវិញ។ ពីព្រោះនៅលើលោកនេះគ្មានអ្វីដែលស្ថិតស្ថេរជាអមតៈនោះហើយ គ្រាន់តែយូរហើយនឹងឆាប់។

Comments