ព័ត៌មានជាច្រើនបានបង្ហាញថាវ៉ាក់ស់ាំង Sinovac របស់ចិនពុំអាចទប់ទល់នឹងមេរោគបំលែងថ្មីប្រភេទDeltaបានឡើយ តួយ៉ាងគ្រូពេទ្យនៅប្រទេសឥណ្ឌូនេស៊ី ក្រោយទទួលការចាក់វ៉ាក់សាំងនេះហើយ ក៏នៅតែទទួលមរណៈពីមេរោគកូវីដដដែរ។ ហេតុដូច្នេះហើយទើបគេក្រឡេកមកមើលពីប្រសិទ្ធភាពនៃវ៉ាក់សាំង ដោយធ្វើការចាក់នូវ ដូសទី៣បន្ថែមទៀត។
ប្រជាជនកម្ពុជា បានទទួលការចាក់វ៉ាក់តាមក្រុមមនុស្ស និង តាមអាយុ ដោយបានទទួលការចាក់វ៉ាក់សាំង Astrazeneca, Sinovac, Sinopharm ដើម្បីអោយវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់ប្រទេសជាច្រើនបានសាកល្បងការចាក់ដូសទី៣បន្ថែម ដោយប្រើវ៉ាក់សាំង Astrazeneca ឬ Pfizer បន្ថែម។
ឆ្លងតាមបទពិសោធន៍ផ្ទាល់ ការចាក់វ៉ាក់សាំងដូសទី៣ មានអាការៈដូចខាងក្រោម
Sinovac + Sinovac + Pfizer ពុំមានបញ្ហាអ្វីឡើយ តែអ្នកខ្លះក្តៅខ្លួន៣៧អង្សារ ត្រូវលេបថ្នាំ Paracetamolជំនួយ។
Sinopharm + Sinopharm + Pfizer ក៏មានអាការៈក្តៅខ្លួន ឈឺក្បាលតិចៗ។
ហេតុអ្វីគេបន្ថែមដូចទី៣ពី វ៉ាក់សាំងដូចជា Pfizer ព្រោះវ៉ាងសាំងនេះប្រើបច្ចេកទេសផ្សេងដោយប្រើបច្ចេកវិទ្យា mRNA ដែលមានប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំងធម្មតា។
និយាយរួម ការចាក់វ៉ាក់សាំងដូសទី៣ មិនមានអាការៈធ្ងន់ធ្ងរគួរអោយព្រួយបារម្មណ៍ទេ គ្រាន់តែអ្នកខ្លះអាចមានការឡើងកំដៅ និង ឈឺក្បាល២ ៣ថ្ងៃ។


Hello, @cryptopreneur! Join telegram community: Serey Writers (chat): https://t.me/blockchain_writers_club Serey Writers (for post-links) https://t.me/serey_links