ពេលវេលាមិនចាំបាច់ទិញពីអ្នកណានោះទេ

C

ពេលវេលាមិនចាំបាច់ទិញពីអ្នកណានោះទេ ម្នាក់ៗមានពេល២៤ម៉ោងក្នុងមួយថ្ងៃដូចៗគ្នា ប៉ុន្តែវាមានតំលៃបំផុត បើអ្នកប្រើវាខុស ព្រោះវាមិនអាចវិលត្រឡប់មកវិញបានឡើយ គូស្នេហ៍ជាច្រើនត្រូវបែកបាក់ព្រោះតែមិនគោរពពេលវេលា អនាគតមនុស្សជាច្រើនត្រូវបាត់បង់ព្រោះតែប្រើពេលវេលាមិនត្រឹមត្រូវ ។ អ្នកអាចធ្វើជាម្ចាស់លើវា ហើយអាចប្រើវាបាន អាចចំណាយដោយឥតគិតថ្លៃ តែអ្នកមិនអាចរក្សាវាទុកបានឡើយ ។ បើអ្នកបាត់បង់វា អ្នកមិនអាចនាំយកវាត្រឡប់មកវិញបានទេ កុំចំណាយពេលវេលាដោយមិនបានគិត ហើយក៏កុំឲ្យតំលៃវារហូតដល់លើសតំលៃជីវិតខ្លួនឯងដែរ ។

Comments