វាមិនមែនជាការទស្សន៍ទាយពីអាច់ម៍ផ្កាយ ពីដំណើរព្រះអាទិត្យព្រះច័ន្ទ ពីថ្ងៃកើត ពីរាសីឡើងចុះ ប៉ុន្តែនៅទីបញ្ចប់យើងនៅតែជាយើងដដែលទេ ។ ការទស្សន៍ទាយវាគ្រាន់តែបានដឹងពីរលកឡើងចុះរបស់ជីវិតតែប៉ុណ្ណោះ ! ។ យើងមិនអាចការពារជីវិតខ្លួនឯង កុំឲ្យចាស់ កុំឲ្យឈឺ កុំឲ្យស្លាប់ មិនអាចការពារជីវិតអ្នកដទៃ ជីវិតសត្វឬផែនដីបាននោះទេ សង្គ្រាម ការប្រល័យពួជសាសន៍ ការរំលោភបំពាន គឺជាបញ្ហាដ៏ធំក្នុងការជីកកប់ពិភពលោកនេះ ។ ភាពកាចសាហាវឃោរឃៅយង់ឃ្នងដោយសារតែក្តីលោភលន់ នាំឲ្យមានការបំផ្លិចបំផ្លាញឥតឈប់ឈរ តើយើងនៅចង់បំផ្លាញអីនឹងគេដែរ ? ចូរមើលជុំវិញខ្លួនចុះ ទីបញ្ចប់នៃពិភពលោក គឺមានរួចជាស្រេចទៅហើយ វានៅក្នុងខ្លួនយើងនេះឯង ! ។

