ព្រំខ្នងដំបូលពណ៌សលក្ខណៈពិសេសស្ថាបត្យកម្មខ្មែរដែលបាត់បង់

C

ព្រំខ្នងដំបូលពណ៌សលក្ខណៈពិសេសស្ថាបត្យកម្មខ្មែរដែលបាត់បង់
   ព្រំខ្នងដំបូលឬ ព្រំខ្នងជហ្វា ជាផ្នែកមួយនៃបង្គុំដំបូលអាគារស្ថាបត្យកម្មខ្មែរ មាននាទីប្រក់ឬបិទផ្ចិតដំបូលត្រង់ប្រទល់ក្បាលក្បឿងនៅលើខ្នងដំបូល។ ជាទូទៅក្នុងព្រំខ្នងដំបូលសម្រាប់សំណង់ប្រពៃណីខ្មែរគេបូកបាយអរពណ៌ស តាមខ្នងដំបូលភ្ជាប់ឡើងមកទល់តួខ្នងជហ្វាតែម្តង អញ្ចឹងហើយបានជាគេព្រំនេះថាហៅថា ព្រំខ្នងជហ្វា។ នៅសម័យមុនគេមិននិយមលាបពណ៌មាស(លឿង!) លើព្រំខ្នងដំបូល អោយដូចនឹងពណ៌ជហ្វា ដូចនឹងសំណង់ស្ថាបត្យកម្មប្រពៃណីសម័យបច្ចុប្បន្ននេះទេ គឺគេបូកបាយអរដោយឡែកនិងប្រើប្រាស់ពណ៌សរបស់បាយអរនោះតែម្តង ឯជហ្វាវិញមានសាងពីឈើ ឬលោហៈធាតុ បិតមាសឬលាបពណ៌មាស សង្កេតមើលទៅឆ្លាស់គ្នានឹងពណ៌សរបស់ព្រំខ្នងដំបូល មានសោភ័ណភាពក្រៃលែង(វិហារខ្មែរបុរាណច្រើនលាបពណ៌ស មិននិយមលាបពណ៌មាស(លឿង!)ទាំងអង្គដូចបច្ចុប្បន្ននេះទេ)។ បើសង្កេតតាមរូបភាពចាស់ៗនៃសំណង់ស្ថាបត្យកម្មសំខាន់ៗរបស់ខ្មែរពីអតីត នាសម័យនោះ គេមិនមានបន្ថែមពណ៌លើព្រំខ្នងដំបូលនោះទេ ដែលខុសអំពីសម័យបច្ចុប្បន្នយើងនេះ គ្រប់ទីតាំងទាំងអស់បានលាបពណ៌លើព្រំខ្នងដំបូលអោយដូចគ្នាទៅនឹងជហ្វាបាត់អស់ទៅហើយ ធ្វើអោយបាត់បង់សោភ័ណភាព ម្យ៉ាងដោយវិហារសម័យនេះនិយមស្រោបពណ៌មាសទាំងអង្គផងនោះ ។😍

Comments