អំពី «ព្រះមហាជដាបញ្ចកុដ» (ព្រះមហាមកុដកំពូលប្រាំ) 

C
អំពី «ព្រះមហាជដាបញ្ចកុដ» (ព្រះមហាមកុដកំពូលប្រាំ) 

         ព្រះមហាជដាបញ្ចកុដ គឺជាគ្រឿងប្រដាប់សម្រាប់ក្សត្រទ្រង់រាជ្យស្តេចទ្រង់គ្រងព្រះសិរ ស្ថិតក្នុងចំណោមគ្រឿងទ្រង់ព្រះសិរសំខាន់ៗដ៏ទៃទៀតមានដូចជា ព្រះមហាមកុដរាជ្យ ព្រះមហាមាលា និងព្រះមាលាទ្រង់ប្រពាសជាដើម។ មកុដនេះត្រូវបានសាងពីមាសសុទ្ធមានរាងក្រឡូម និងមានកំពូលប្រាំខុសប្លែកពីព្រះមហាមកុដរាជ្យ នៅកំពូលកណ្តាលមានរចនាជាក្បាច់កន្ទុយហង្សលយចេញទៅផ្នែកខាងក្រោយដែលរាប់ជាលក្ខណៈពិសេសនៃមកុដនេះផងដែរ។ ឯតួមកុដគឺប្រដាប់ដោយត្បូងពេជ្រអមលម្អរដោយចនត្រចៀកនៅផ្នែកខាងក្រោមដែលឆ្លាក់ជាទម្រង់កន្ទុយហង្ស។ ព្រះមហាជដាបញ្ចកុដនេះត្រូវបានប្រើប្រាស់ក្នុងព្រះរាជពិធីសំខាន់ៗរបស់ព្រះមហាក្សត្រដូចជា ក្នុងពិធីប្រទក្សិណព្រះនគរ ក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជ្យសម្បត្តិជាដើម។ តាមទំនៀមពីបុរាណ៕



Comments

អធ្យាស្រ័យអត្ថបទនេះបានចំលងពី​ https://sbm.news/articles/5ffa82aa2157927a9af25673