អាវុធដ៏អស្ចារ្យសម្រាប់ប្រយុទ្ធប្រឆាំងជាមួយស្ត្រេស គឺអំណាចរបស់ខ្លួនឯងក្នុងការជ្រើសរើសយករឿងល្អៗដើម្បីគិត ផ្តោតលើអ្វីដែលខ្លួនអាចធ្វើបាន កុំផ្តោតលើអ្វីដែលខ្លួនមិនអាចធ្វើបាន ។ នៅជាមួយខ្លួនឯងជានិច្ចគ្រប់់ឥរិយាបថទាំងបួន កុំចង់បានទទួលការគោរពរាក់ទាក់ ការយកចិត្តយកថ្លើមពីអ្នកដទៃ កុំកើតទុក្ខព្រោះតែអ្នកដទៃមិនរាប់រក មនុស្សដែលមិនចូលចិត្តអ្នក កុំខ្វល់ច្រើន ព្រោះអ្នកក៏មិនចាំបាច់ចំណាយចិត្តបារម្ភពីគេដែរ ។ ត្រូវមានចិត្តរាបសារទន់ភ្លន់ជានិច្ច កុំឲ្យជីវិតបង្កើតការលំបាកដល់អ្នក កុំឲ្យការឈឺចាប់បង្កើតក្តីស្អប់ កុំឲ្យរឿងកំបុិកកំប៉ុកលួចយកភាពផ្អែមល្ហែមចេញពីជីវិតអ្នកបានឲ្យសោះ ហេតុផលតែមួយគត់ដែលអ្នកត្រូវប្រើ « គឺសេចក្តីស្រឡាញ់ មេត្តាករុណា និង ការអាណិតអាសូរ » ទើបអ្នកអាចជៀសផុតពីការជេរស្តីបន្ទោសខ្លួនឯង នៅពេលជិតស្លាប់ ។

