សូមជួយកាពារសត្វផ្សោតដើម្បីបង្កេីតកូនចៅបន្ដពូជពង្សផង!

C

ខ្ញុំឈ្មោះផ្សោត ខ្ញុំរស់នៅក្នុងទឹកទន្លេមេគង្គតែខ្ញុំមិនមែនជាត្រីទេ ខ្ញុំពរពោះ៩ខែបង្កេីតកូនម្ដងមួយ ពេលខ្លះកូនភ្លោះ និង បំបៅដោះកូនដូចមនុស្សដែរ គេថាខ្ញុំជាថនិកសត្វ ពេលពេញវ័យយេីងអាចមានទម្ងន់រហូតដល់២០០គ.ក និង មានបណ្ដេាយខ្លួនរហូតដល់២.៨ម៉ែត្រ ភូមិរបស់យេីងគឺនៅក្នុងទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ មុនឆ្នាំ១៩៧៥យេីងមានគ្នារហូតដល់រាប់ពាន់ក្បាល ហេីយយេីងធ្លាប់ចុះទៅលេងដល់ខេត្តកំពង់ចាមនិងកណ្ដាលផងដែរ តែមនុស្សចេះតែដេញសំលាប់យេីង ហេីយបច្ចុប្បន្នយេីងមានគ្នាប្រហែលតែ 50ទៅ60ក្បាលតែប៉ុណ្ណោះ សូមជួយការពារពួកខ្ញុំអោយបានរស់និង បានបង្កេីតកូនចៅបន្ដពូជពង្សផង៕

Comments