ព្រះសង្ឃមានគុណធំក្រៃលែង

C

សង្ឃានុស្សតិ សតិរបស់ខ្ញុំព្រះករុណារលឹកដល់សង្ឃគុណ ព្រះសង្ឃមានគុណធំក្រៃលែងខ្លាំងណាស់ ព្រោះជាអ្នកបន្តអាយុសាសនាផង ជាអ្នកដឹកនាំប្រៀនប្រដៅសាធុជនឲ្យមានការយល់ត្រូវផង ជួយបិទអបាយភូមិដល់សត្វលោកផង។ព្រះអង្គជាអ្នកឃើញភ័យក្នុងវដ្តៈប្រតិបត្តិចេញចាកទុក្ខដោយអង្គឯងផងជួយស្រោចស្រង់សត្វដែលលិចលង់ក្នុងអន្លង់អវិជ្ជាផង។ពិចារណាហើយក៏ភាវនាថា សង្ឃោៗៗ កម្លាំងសមាធិចិត្តបានត្រឹមឧបចារៈសមាធិប៉ុណ្ណោះព្រោះបញ្ញាយើងមិនអាចមើលឃើញគុណព្រះសង្ឃបានដល់ទីបំផុតឡើយ។

Comments