សង្ខេបគោលធម៌
១- សីលមាន និច្ចសីល(សីល៥)ឧបោសថសីល(សីល៨)អតិរេកសីល(សីល១០)ចតុបារិសុទ្ធិសីល(សីល៤ក្នុងវិសុទ្ធិ៧) យោគាវចរសមាទានតាមសទ្ធារៀងៗខ្លួន ។
២- សមាធិមាន៤០កម្មដ្ឋានៈ ការអប់រំចំរើនសមាធិមិនអាចខ្វះសីលបានទេ
ក- កសិណ១០
ខ- អាសុភ១០
គ- អនុស្សតិ១០
ឃ- អរូបឈាន៤
ង- ព្រហ្មវិហារធម៌៤
ច- អាហាររេបដិកូលដ្ឋាន១
ឆ- ចតុធាតុវវដ្ឋាន១
៣- បញ្ញាឬវិបស្សនាៈ មានភូមិអារម្មណ៍វិបស្សនា៧៣
ខន្ធ៥ , ធាតុ១៨ , អាយតនៈ១២ , សច្ចៈ៤ , ឥន្ទ្រិយ២២ , បដិច្ចសមុប្បាទ១២ ។ អប់រំចំរើនវែកញែកឲ្យឃើញធម៌ទាំងអស់ត្រឹមតែជារូបធម៌ នាមធម៌ ដែលប្រព្រឹត្តិទៅមិនទៀងជាទុក្ខ ជាអនត្តា ទើបសោឡសញាណកើតចំរើនឡើងតាមលំដាប់ ! ។ យោគាកុលបុត្រមានក្តីប្រាថ្នាក្នុងប្រយោជន៍ណា សូមបាននូវប្រយោជន៍នោះចុះ ! សូមបានឃើញគុណវិសេសក្នុងកិច្ចប្រតិបត្តិរៀងៗខ្លួន ! សូមអនុមោទនា !

