ជ័យវរ្ម័នទី៧ ទ្រង់សោយរាជ្យនៅឆ្នាំ ១១៨១-១២១៥ នៃគ្រិស្តសករាជ ព្រះអង្គជាស្ដេចខ្មែរដ៏ខ្លាំងពូកែមួយព្រះអង្គដែលរើបំរាសពីការត្រួតត្រា របស់រាជវង្សចាម គឺ អាណាចក្រចាម្ប៉ា ហើយព្រះអង្គដែលជាស្ដេចសឹកខ្លាំងពូកែ ដែលត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកមួយភាគធំ ព្រះអង្គជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ និងបានរៀបអភិសេក មហេសី ២អង្គ គឺ ព្រះនាង ឥន្ទ្រទេវី និង ជ័យរាជទេវី ហើយទ្រង់មានបុត្រ ៤អង្គ ព្រះនាម ឥន្ទ្រវរ្ម័នទី២ និង ៣អង្គផ្សេងទៀតបានសុគត និង មិនមានកំណត់ត្រា ។ ក្រោយពេលរំដោះក្រុងអង្គរពីចាមបានក្នុងឆ្នាំ ១១៨១ ព្រះអង្គបានក៏សាងរាជធានីអង្គរទី៣ត្រង់ ប្រាសាទបាយ័ន ហើយព្រះអង្គក៏បាននាំយកព្រះពុទ្ធសាសនាមហាយាន មកគោរពបូជាផងដែរ និងបានលើកតម្កើងជាសាសនារបស់រដ្ឋទៀតផង។ព្រះនាមពេញរបស់ទ្រង់ ជ័យវរ្ម័ន អវតារ លោកកេរ្ត៍ស្វារៈ(ជ័យវរធន់)
មរណៈនាមរបស់ទ្រង់:ព្រះបរមសៅសុគតបទក្សត្រមុនត្រីភូវនាទិត្យវរ្ម័ន។

