ព្រះនាងសោណាត្រូវបានកូនៗទាំងដប់ប្រមាថមើលងាយមើលថោកសព្វបែបយ៉ាងទើបអង្គុយបង្ហូរទឹកភ្នែកហើយពិចារណាថាៈ អាត្មាអញខំសម្រាលកូនដប់ក្នុងសរីរៈនេះ ហើយខំបំបៅមើលថែទាំងថ្ងៃទាំងយប់ គ្មានបានដេកពួន ខំការពារកូនផងខំរកទ្រព្យទុកឲ្យកូនផង មួយជីវិតក្លាយជាទាសីរបស់កូនគ្រប់ៗគ្នា ហេតុនេះហើយទើបអាត្មាអញថយកម្លាំងចាស់គ្រាំគ្រា ចែកទ្រព្យឲ្យកូនអស់ពីខ្លួន កូនគិតតែច្រណែនគ្នាថាអញចែកមិនស្មើ ទើបរោមនាំគ្នាធ្វើបាបអញ ណ្ហើយចុះ ! ព្រះពុទ្ធកើតឡើងក្នុងលោកហើយ អញនឹងកោរសក់បួសប្រារព្ធចំពោះព្រះជិនស្រី ប្រយោជន៍អ្វីហ្ន នៅឲ្យកូនៗទាំងនេះជេរប្រមាថព្រឹកល្ងាចបានការអី ? ។ ទីបំផុតមគ្គផលដ៏ប្រសើរបានប្រាកដឡើងចំពោះលោក បានដល់នូវទីបំផុតទុក្ខ។ បុណ្យមនុស្សមិនដូចគ្នា ព្រះនាងសោណាបើកុំតែបានកូនជេរព្រឹកល្ងាចកុំអីមិនរួចចាកទុក្ខឡើយ ! ។ កុំចេះតែឈឺចាប់នឹងការមើលងាយមើលថោកពីអ្នកដទៃដោយគ្មានការរើបម្រះខ្លួនឲ្យបានល្អ បែបនេះគេមើលងាយនោះត្រឹមត្រូវហើយ !

