តើអ្នកដឹងទេប្រសិនបើអ្នកទើបតែបរិចាកឈាមរួចគួរធ្វើអ្វីខ្លះ?

C

តើអ្នកដឹងទេប្រសិនបើអ្នកទើបតែបរិចាកឈាមរួចគួរធ្វើអ្វីខ្លះ?
    ការបរិច្ចាគឈាមគឺការជួយ សង្គ្រោះ ជីវិត របស់ មនុស្ស ជា ច្រើន នៅ ទូ ទាំង ពិភពលោក ដែលអ្នកគួរតែធ្វើប្រសិនបើអ្នកមិនមានបញ្ហារ។ ការ បរិច្ចាគ ឈាម ល្អ សម្រាប់ សុខភាព របស់ អ្នក បរិច្ចាគ ព្រមទាំង អ្នក ដែល ត្រូវការ វា ។ ប្រសិនបើអ្នកទើបបរិច្ចាគឈាមរួចអ្នកគួរតែដឹងពីចំណុចទាំងអស់នេះដើម្បីសុវត្ថិភាព។
   អ្នកត្រូវ៖
+ បន្ទាប់ពីគ្រូពេទ្យដកម្ជុលចេញ និងយកសំឡីជ្រលក់អាល់កុល ទប់ ឈាមឱ្យយើង យើងគួរ សង្កត់ ក ន្លែង បូមឈាមរយៈពេល ៥ នាទី ដើម្បីកាត់បន្ថយការហើម និងឡើងជាំ
+ សម្រាកនៅមជ្ឈមណ្ឌលផ្តល់ឈាមយ៉ាងហោចណាស់ ២០ នាទី
+ រក្សាបង់បិទរបួសនៅលើដៃពីរបីម៉ោង
+ សូមញុំាទឹកឱ្យបានច្រើនដើម្បីគ្រប់គ្រងសម្ពាធឈាម
+ ញុំាអាហារសម្រន់
+ ញុំាអាហារសម្បូរជាតិដែកដូចជា បន្លែស្លឹកបៃតង សណ្តែក ដំឡូងជ្វា ទំពាំងបាយជូរក្រៀម ឪឡឹក សាច់គោ ឬគ្រឿងសមុទ្រជាដើម ដើម្បីបង្កើនរជាតិដែក និងផលិតកោសិកាឈាម ក្រហម 
+ អ្នកត្រូវញុំាអាហារសម្បូរវីតាមីន C ដូចជា បន្លែស្លឹកបៃតង ប៉េងប៉ោះ ខាត់ណាខៀវ ម្ទេសហាវៃ ផ្លែឈើអម្បូរក្រូច គីវី ឬល្ហុងជាដើមព្រោះអាច ជួយ  ឱ្យរាងកាយយើងស្រូបយកជាតិដែកបានល្អ
+ ប្រសិនបើអ្នកខ្សោយ មានការឈឺចាប់ ឬជាំកន្លែង បូមឈាមខ្លាំងសូមពិគ្រោះជាមួយគ្រូពេទ្យបន្ថែម។
   អ្នកគួរចៀសវាង
- ការលើករបស់របរធ្ងន់ៗនិងប្រើកម្លាំងខ្លាំង
- កុំពិសារគ្រឿងស្រវឹង
- កុំងូតទឹកក្តៅឧណ្ហៗ
- កុំឈរក្នុងរយៈពេលយូរ
- ចៀសវាងជក់បារីយ៉ាងហោចណាស់ ៣០ នាទីបន្ទាប់ពី បរិច្ចាគ ឈាម រួច។

Comments