រឿងដែលកំសត់បំផុត គឺ
កម្រមានអ្នកស្គាល់ ដឹងដោយពិតប្រាកដច្បាស់លាស់ថា មានអ្នកមានការឈឺចាប់ផ្លូវកាយ ផ្លូវចិត្តយ៉ាងធ្ងន់នៅក្បែរយើងទាំងដែលមិនមានអ្នកចាប់ភ្លឹក ...
ក្នុងនាមជាមិត្តរួមកើត រួមចាស់ រួមស្លាប់ រួមព្រាត់ប្រាស់ យើងគួរតែមានទម្លាប់ចាប់អារម្មណ៍ចំពោះសុខទុក្ខរបស់មនុស្សដែលយើងស្រឡាញ់ មនុស្សដែលជាញាតិ ជាមិត្ត
ជាសហការី....មិនគួរណាធ្វេសប្រហែស រហូតមិនដឹងសុខទុក្ខរបស់លោកម្តាយ លោកឪពុករបស់យើងផ្ទាល់...រហូតដល់ពេលបាត់បង់ទើបសោកស្តាយ...។
ក្នុងនាមជាមនុស្ស យើងគួរឈរក្បែរអ្នកដែលមានការឈឺចាប់ រហូតក្លាយជាគ្រាំគ្រា បែកបាក់ អ្នកខ្លះរហូតលែងចង់រស់រានមានជីវិតតទៅទៀត...នៅក្បែរគេដើម្បីលើកទឹកចិត្តគេ លួងលោមកុំឲ្យគេអស់សង្ឃឹម ។
មិនគួរធ្វើជាមនុស្សនៅត្រើយម្ខាងជាមួយមនុស្សគ្នាឯងទេ។
សត្វលោកអើយ ការឈឺចាប់មានជាទូទៅ ទូទាំងទ្វីបលោកា
មិនគួរណាយល់ថាមានតែខ្លួនយើងម្នាក់ប៉ុណ្ណោះដែលឈឺចាប់លើសគេនោះ ឈឺចាប់ព្រោះការឈឺកាយ ការឈឺចិត្ត...ចូរលួងលោមខ្លួនឯង តាមរយៈការធ្វើល្អ ធ្វើល្អតាមរយៈ
.ការធ្វើទាន
.ការសមាទានសីល
.ការភាវនា
.ការចេះគោរពព្រឹទ្ធាចារ្យដោយវ័យ ដោយគុណ...
.ការជួយខ្វល់ខ្វាយក្នុងអំពើល្អ មានការជួយឧបត្ថម្ភ ការជួយជ្រោមជ្រែង
ការជួយសង្គ្រោះ...
.ការជូនបុណ្្យគេ
.ការត្រេកអរចំពោះអំពើល្អរបស់អ្នកដទៃ
.ការស្តាប់ធម៌
.ការនិយាយធម៌
.ការធ្វើទិដ្ឋិ ការយល់ដឹងឲ្យត្រង់ ។
នៅក្នុងទាំង ១០ ប្រការនេះ
មានតែទានមួយទេដែលអស់ប្រាក់កាស ជាទានដោយវត្ថុ សម្ភារៈនានា...បើជាធម្មទានវិញ គឺមិនអស់ប្រាក់ឡើយ...។

