កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ គួរធ្វើនូវកំណប់ទ្រព្យ គឺបុណ្យនោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវសេចក្តីប្រាថ្នាគ្រប់យ៉ាងដល់ទេវតា និងមនុស្សទាំងឡាយបាន ពួកទេវតា និងមនុស្សទាំងឡាយ ប្រាថ្នាណាស់ នូវផលណាៗ ផលទាំងពួងនោះៗ រមែងបានដោយកំណប់ទ្រព្យ គឺបុណ្យនុ៎ះឯង ។ បុណ្យអាចយកជាប់តាមប្រាណបាន បុណ្យអាចធ្វើឲ្យសម្រេចក្តីប៉ងប្រាថ្នាបាន បុណ្យគឺជាហេតុជិតនៃនិព្វាន !

