មិនឋិតក្រោមអំណាច

C

 មិនឋិតក្រោមអំណាច បង្គាប់បញ្ជាមិនបាន មិនមែនជារបស់ខ្លួន ៖ ក្រោយរៀបការយើងបែរជាយល់ច្រឡំថា វាជារបស់ខ្លួន ចេះតែខំហួងហែងគ្រប់គ្រង ទាំងយប់ទាំងថ្ងៃ ហត់នឿយស្ទើរស្លាប់ស្ទើររស់ ដោយការមិនយល់ពីការពិតរបស់ធម្មជាតិ និងមិនចេះប្រើប្រាស់របស់របរដែលខ្លួនមាន។
លក្ខណះបីយ៉ាងនេះជាលក្ខណះសកល ដែលយើងត្រូវដឹងហើយចេះកែឆ្នៃឲ្យកើតជាប្រយោជន៍ផ្តល់ក្តីសុខឲ្យមកយើងវិញ ! នោះគឺ « សេចក្តីស្រឡាញ់ លួងលោមថ្នាក់ថ្នមគ្នា ដោយការអាណិតអាសូរ » មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ! ។ កាលព្រះវេសន្តរ រៀបការកូន
ព្រះឥន្ទ្រ ព្រះព្រហ្មមកឱ្យពរជ័យផ្ទាល់
នៅតែបែកគ្នាទាល់តែបាន
ចុះឥឡូវ គ្រាន់តែ អាចារ្យ ឬ អ្នកភ្លេង
ឱ្យពរបន្តិចបន្ទួចនោះតើមានអំណាចមកពីណា ?
សំខាន់យើងទាំងពីរនាក់
បើស្រុះចិត្តគ្នាហើយ ចង់បាចទឹកសមុទ្រ
ក៏រីងដែ កុំផ្ញើវាស្នាលើអ្នកដ៏ទៃ ! ! ! ។ ធម្មជាតិ គឺជាធម្មៈ
ពេលរៀបការហើយ ត្រូវស្វែងយល់អំពីតួនាទី
របស់អ្នកជាភរិយាមិនមែនចាំតែយកចិត្ត
ប្តី ម៉ែឪក្មេក និងសាច់ញ្ញាត្តិដើម្បីសូមសេចក្តីសុខនោះទេ
សូមកុំយកសេចក្តីសុខទៅផ្ញើនឹងគេ
បើគេមិនឪ្យយើងខូចចិត្ត ! ។

Comments