សត្រូវចំពោះការព្យាយាមគឺ

C

សត្រូវចំពោះការព្យាយាមគឺ
ភាពខ្ជិលច្រអូស ការរួញរាចិត្តមិនដាច់ស្រេច ព្រោះយល់មិនច្បាស់ ខ្លាចពាក្យរិះគន់ គ្មានប្រយោជន៍ចំពោះខ្លួនជាដើមទើបមានភាពខ្ជិលច្រអូសកើតឡើង។ សេចក្តីព្យាយាមគឹជាគុណសម្បត្តិមួយដែលគ្មានអ្វីអាចជំនួសបាន ដើម្បីធ្វើឲ្យកិច្ចការនានាបានសម្រេចគ្រប់យ៉ាង។ ក្នុងពោធិបក្ខិយធម៌ទាំង៣៧ប្រការ(ធម៌មានចំណែកនាំឲ្យមានការត្រាស់ដឹង) ក្នុងជំពូកណាក៏ព្រះពុទ្ធលោកសម្តែងអំពីសេចក្តីព្យាយាមនេះដែរ ដើម្បីបានសម្រេចនូវសេចក្តីសុខគ្រប់យ៉ាងពោលគឺនិព្វានគឺត្រូវប្រើការព្យាយាមរាប់សែនកប្បទើបបាន។

Comments