ហេតុអីចេះធម៌ច្រើនហើយពេលទុក្ខមកដល់នៅតែឆ្លងកាត់ដោយលំបាក ពេលទាស់ចិត្តនៅតែខឹងខ្លាំងដដែល?
១- សន្សំហេតុមិនទាន់បានត្រឹមត្រូវៈ ខ្វះសមាធិចិត្តដែលសមាធិមានអំណាចជាន់សង្កត់នីវរណៈ៥ ធ្វើឲ្យកិលេសស្ពឹកមិនសូវស្ទុះស្ទារទៅរកការទើសចិត្ត ទុកពេលឲ្យបញ្ញាធ្វើការ នាំឲ្យគំនិតមានហេតុផល ចេះមើលមកខ្លួនឯង មិនចេះតែមើលឃើញកំហុសអ្នកដទៃតែម៉្យាង ។
២- ខ្វះកម្មដ្ឋានមរណានុស្សតិដែលជាកម្មដ្ឋានមានកម្លាំងជួយទំលាក់ភាពមានះប្រកាន់បាន ។
៣- ចូលមិនកៀកជាមួយធម៌ នៅឡេះឡោះជាមួយរឿងខាងក្រៅ ពេលសប្បាយក៏សប្បាយភ្លេចខ្លួនរលត់សតិ ពេលខឹងក៏ខឹង ស្ងប់បានតែពេលគ្មានហេតុនាំឲ្យទាស់ចិត្ត ។
៤- ពេលមានបញ្ហាមិនពិនិត្យហេតុផលនៃបញ្ហា ដឹងតែពីចង់បានដូចចិត្ត ទាមទារចង់ឲ្យគេធ្វើតាមចិត្តខ្លួន មិនចេះព្រលែងចោល ។
៥- រៀនហើយមិនរំលឹកស្មើនឹងភ្លេច តាំងចិត្តហើយមិនធ្វើស្មើនឹងបរាជ័យ ។


Hello friend, how are you? A few days ago I did my witness run on Serey. If you think I can be a good witness on the Serey platform. Then you can help me by giving me your valuable witness vote. thank you
Witness Username: ( hungry-era )