ពេលវេលា

C

១.ពេលវេលា ធ្វើឱ្យមនុស្សកែប្រែពីល្អទៅអាក្រក់ ពីអាក្រក់ទៅល្អ ពីមានទៅក្រ ពីក្រទៅមាន។ កុំទាន់វិនិច្ឆ័យអ្នកដទៃ ព្រោះពេលវេលាអាចកែប្រែមនុស្សបាន។
២.ពេលវេលា ធ្វើឱ្យមនុស្សមានការសោកស្តាយព្រោះតែខ្លួនមិនយល់ពីតម្លៃរបស់វា។ ពេលអ្នកនៅជាមួយគ្រួសារ សាច់ញាតិ មិត្តភក្តិ សូមថែរក្សាពួកគេឱ្យបានល្អ ព្រោះពេលវេលាមិនចាំយើងទេ។
៣.ពេលវេលា ធ្វើឱ្យមនុស្សមានភាពរីកចម្រើន។ ពេលនេះអ្នកអាចគិតខុសទៅលើនរណាថាគ្មានកំណើត គ្មានចេះតស៊ូ គ្មានបានការ ប៉ុន្តែពេលវេលាទៅថ្ងៃមុខ អ្នកអាចខកចិត្តព្រោះតែការគិតខុសលើពួកគេ។

Comments