បញ្ញាឃើញសង្ខារទាំងឡាយកើតឡើងហើយវិនាសទៅវិញ

C

បញ្ញាឃើញសង្ខារទាំងឡាយកើតឡើងហើយវិនាសទៅវិញ ឃើញខន្ធអតីតរលត់អស់ទៅហើយ ខន្ធបច្ចុប្បន្នក៏កំពុងតែរលត់ទៅទៀត រកទីពឹងគ្មាន អ្វីៗកើតពីបច្ច័យ រលត់បច្ច័យទើបរលត់ផល ។ ការពិចារណានេះគឺដើម្បីរលាស់ចោលការប្រកាន់មាំក្នុងរូប ក្នុងសម្លេង ប្រកាន់ថា មាំមួន ថាមានខ្លឹមសារ ប្រកាន់មាំដោយអំណាចការវង្វេងមិនដឹងការពិត ប្រកាន់មាំដោយសេចក្តីអាល័យ ដើម្បីរកផ្លូវរួចផុតចាកវដ្តៈ ។ ការពិចារណាជាមួយការពិនិត្យខ្យល់ដង្ហើមនាំឲ្យ លះការជាប់ជំពាក់ ការអាល័យ លះកង្វល់ មិនតក់ស្លុត មិនត្រេកត្រអាលក្នុងកាមគុណ នឹងមានការចិញ្ចឹមជីវិតត្រូវ ។

Comments