សង្ឃរតនៈ !

C

សង្ឃរតនៈ !
ព្រះសង្ឃជាអ្នកទ្រទ្រង់ធម៌វិន័យពុទ្ធសាសនា ហើយលោកបានប្រៀនប្រដៅបន្តតាមពុទ្ធឪវាទ ព្រះអរិយសង្ឃលោកប្រយុទ្ធលះចិត្តអាក្រក់ញ៉ាំងប្រយោជន៍ដល់ខ្លួនឯងហើយ ជួយទាយកទាយិកាឲ្យបន្លុះមគ្គផលនិព្វានសម្រេចតាមក្តីប៉ងប្រាថ្នាបានទៀតផង ។ ពុទ្ធបរិស័ទសូម្បីជួយថែទាំសម្មតិសង្ឃក៏ឈ្មោះថាបានជួយចិញ្ចឹមមនុស្សឲ្យក្លាយទៅជាមនុស្សល្អ ជាជាងទុកឲ្យនៅធ្វើជាមនុស្សអាក្រក់ដែរ ។ ការគោរពវិន័យបានល្អធ្វើឲ្យទាយកទាយិកាមានចិត្តជ្រះថ្លាបំពេញបុណ្យកុសលជាមួយផង ទាយកទាយិការមែងបានទទួលផលបុណ្យសមតាមក្តីប៉ងប្រាថ្នាផង ។ សង្ឃរតនៈ គឺមិនចេះដាច់សីល មិនចេះខុសវិន័យ ជាដាច់ខាត គឺបុគ្គលទេដែលខុសវិន័យដាច់សីល សង្ឃរតនៈគឺតំណាងដោយសង្គមសង្ឃទាំងមូល ដែលក្នុងនោះក៏មានមហាសង្ឃឬសង្ឃទេពជាតំណាងក្នុងនោះដែរ ដែលទាយកទាយិកាមិនត្រូវប្រើពាក្យប្រមាទដល់សង្ឃនៅពេលឃើញបុគ្គលធ្វើខុសនោះទេ ការប្រមាទដល់សង្ឃគឺជាអំពើបាបធ្ងន់ធ្ងរ មិនអាចសម្រេចមគ្គផលនិព្វានបានឡើយ ។

Comments