នឹកគុណលោកឪពុកអ្នកម្តាយបើទោះជាលោកមិនបានធ្វើអ្វីតាមចិត្តយើងចង់ក៏ដោយ ! ។ ត្រូវចេះអាណិតអាសូរដល់ទឹកចិត្តឪពុកម្តាយ ដែលខំបង្កើតហើយមើលថែទាំខ្លួនតាំងពីតូចរហូតដល់ធំ ទោះជាគ្មានសង្ឃឹមថាកូនរបស់ខ្លួននឹងតបគុណមកខ្លួនវិញក៏ដោយ ។ ហេតុនេះខ្លួនត្រូវចេះរស់ ដើម្បីនៅឲ្យឪពុកម្តាយបានឃើញមុខផង កុំព្រោះតែស្នេហាគិតចង់បំផ្លាញជីវិតខ្លួនឯងចោល គំនិតថោកបែបនេះមិនស័ក្តិសមនឹងតំលៃតំណក់ឈាមម្តាយដែលបានបង្ហូរដើម្បីបង្កើតក្បាលយើងមកទេ ! ។ ពិតមែនតែឪពុកមិនបានសម្រក់ទឹកភ្នែកពេលឃើញកូនរបស់ខ្លួនមានការឈឺចាប់ តែក្នុងដើមទ្រូងរបស់គាត់ខ្លោចផ្សាមិនចាញ់ទឹកចិត្តម្តាយប៉ុន្មានឡើយ សឹងតែពេលណាគេត្រូវការជីវិត ដើម្បីកូនក៏គាត់ហ៌ានលះបង់ឲ្យដែរ ឲ្យតែកូនរស់នៅមានក្តីសុខ ! ។ ជនណាបំភ្លេចគុណលោកទាំងពីរមិនគួររាប់ថាជាមនុស្សឡើយ ! ព្រះពុទ្ធសូម្បីខ្លួនបានក្លាយជាព្រះហើយក៏ដោយ ក៏លោកនៅតែតាមសង្គ្រោះសងគុណលោកអ្នកដ៏មានគុណរបស់លោកត្រាតែបានសម្រេចដែរ ។ ទុក្ខក្នុងអបាយភូមិក្តៅរោលរាលខ្លាំងណាស់ កូនអកត្តញ្ញូនឹងមានទីនោះជាគតិ យ៉ាងណាមិញបច្ចុប្បន្នជាតិក៏គេចមិនផុតពីគំនរវិប្បដិសារីយ៍ដែរ ។

