ទុក្ខកើតឡើងភ្លាម

C

ទុក្ខកើតឡើងភ្លាម នៅពេលដែលចិត្តមិនតាំងនៅក្នុងបច្ចុប្បន្នភាពជាមួយរូបកាយមួយ និងសតិមិនដឹងការគិតមួយ មិនដឹងថាខ្លួនកំពុងតែគិតអី ។ ទុក្ខរលត់ទៅ នៅពេលបញ្ញាកើតឡើងជួយរំដោះចិត្តចេញពីទុក្ខគឺការគិតត្រូវនេះឯង ឲ្យតែបញ្ញាគិតត្រូវ កិលេសដទៃទៀតមានឧបាទានជាមេក្លោង ត្រូវរលត់បាត់អស់ជាឯកប្បហារ(ព្រមគ្នាតែម្តង) ចិត្តបានទទួលសន្តិភាពភ្លាមមួយរំពេច ។ ចូរសន្សំទិន្នន័យនៃការគិតត្រូវ ! ហៅថា យោនិសោមនសិការៈ ដែលជាសម្មាទិដ្ឋិ ។

Comments