រឿងប្តីមានស្រី

C

រឿងប្តីមានស្រី លោកតាចំណុចនេះចៅក៏មានពិសោធខ្លះ ចៅធ្លាប់ហួងហែង ចៅព្យាយាមក្ដាប់ ចៅហត់ ចៅក៏ត្រលប់គិតវិញថា ចៅនឹងគ្មានសេចក្ដីសុខកូនៗនឹងវេទនាខ្លាំងបើចៅធ្លាក់ខ្លូនឈឺ។ចៅបានប្រលែងចោល អ្វីដែលត្រូវកើតមិនឋិតក្រោមអំណាចបង្គាប់បញ្ជារមិនបាន ចៅខំថែកូនៗ នឹងប្រឹងរកលុយដើម្បីចិញ្ចឹមជីវិត ចៅបាននិយាយជាមួយគាត់ថា ធ្វើអ្វីធ្វើទៅ កុំអោយចៅឆ្អែតចិត្តបើឆ្អែតហើយចៅនឹងដើរចេញ រក្សាសុខរៀងខ្លួន ។ បើយើងធ្វើល្អបំផុតហើយតើយើងជាអ្នកខាតបង់រឺយ៉ាងណា នេះក៏ជាច្បាប់ស្រូបទាញដែលតែពីមុនចៅមិនបានដឹងទេ តែពេលវេលាបានបង្រៀនចៅបន្ទាប់ពីបានឆ្លងកាត់រួច ចៅអាចដើរទៅមុខដោយមិនលំបាកឡើយ អ្វីមិនទៀង មិនឋិតក្រោមអំណាចបង្គាប់បញ្ជារមិនបាន តែឆន្ទៈនឹងសេចក្ដីព្យាយាមប្រកបដោយបញ្ញារឹតតែខ្វះមិនបាន សូមអោយអ្នកទាំងឡាយបានសុខ រួចចាកទុក្ខ ព្រោះចៅបានជួបហើយ។ សូមអគុណលោកតាដោយក្ដីគោរពពីចៅ។

Comments