ការឲ្យតំលៃខ្លួនឯងសំខាន់ពេកគឺជាប្រភពនៃបញ្ហា

C

ការឲ្យតំលៃខ្លួនឯងសំខាន់ពេកគឺជាប្រភពនៃបញ្ហា នាំឲ្យមានតែការមើលងាយមើលថោកគ្នា ខ្វះការអាណិតអាសូរ មានតែការបន្ទាបបន្ថោកអ្នកដទៃហើយលើកតំលៃខ្លួនឯងខុសការពិត ចង់បានតែកិត្តិយសនិងពាក្យសរសើរ ហើយឈឺចាប់នឹងពាក្យរិះគន់បន្តុះបង្អាប់ពីអ្នកដទៃ ។ ក្នុងចិត្តដែលពោរពេញទៅដោយបន្លា ទោះជាបានទៅរស់នៅក្នុងទីណាក៏មិនអាចរកក្តីស្ងប់បានឃើញឡើយ ! ។ ដើម្បីជួយសម្រាលបញ្ហាឲ្យខ្លួួនឯង មានតែត្រូវយល់ពីទោសនៃការមានះប្រកាន់ ពីទោសនៃទិដ្ឋិ ហើយមិនត្រូវកាន់ជើងខ្លួនឯងដើម្បីបិទបាំងកំហុសនោះឡើយ ! ។

Comments